Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃ​នេះដល់ថ្ងៃទី២១ ខែឧសភា ភ្លៀងនឹងបន្តធ្លាក់ទូទាំងប្រទេស សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់! (Video inside)

12-05-2017 07:14

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងែនេះ ដល់ថ្ងៃទី២១ ខែឧសភា ភ្លៀងអាចនឹងកាន់តែបង្កើនការធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។

បន្ថែមពីលើនេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចនឹងបន្តកើត មានញឹកញាប់ នៅក្នុងពេលមានភ្លៀងធ្លាក់ ជាពិសេសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧៕