(ភ្នំពេញ)៖ លោក រ៉ូឌ្រីហ្គោ ឌុយទែតេ ប្រធានាធិបតីហ្វីលីពីន បានចាកចេញពីប្រទេសកម្ពុជា ត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញហើយ នៅវេលាម៉ោងប្រមាណ ៧៖៤០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីរូបលោកបានចូលរួមបើក វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅរសៀលថ្ងៃនេះ។
ដំណើរនិវត្តន៍របស់លោក ឌុយទែតេ ត្រូវបានជូនដំណើរដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ សូមបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌុយទែតេ បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។
ដំណើរទស្សនកិច្ចរបស់លោក ឌុយទែតេ នៅពេលនេះ គឺជាដំណើរទស្សនកិច្ចលើកទី២ហើយ ខណៈដំណើរទស្សនកិច្ចលើកទី១ បានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០១៦៕