(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា, លោក ស៊ន សុភ័ក្រ្ត, លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត និង លោក ពេជ្រ ប៊ុនសាយ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ត្រូវបានបើកដំណើរការលើទឹកដីកម្ពុជា ក្រោមក្រសែភ្នែកអ្នកវិនិយោគ អ្នកព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ
២៖ សម្ដេចតេជោ ហ៊ុន សែន ដាស់តឿនអ្នកកាសែតថា កុំឲ្យជ្រុលនិយមតាមជនបរទេស គ្រាដែលអ្នកកាសែត Cambodia Daily ម្នាក់សរសេរជេរសម្តេចស្ទើរ២០ឆ្នាំ ពេលឈឺគេបោះបង់ចោល តែសម្តេចផ្តល់លុយជួយជីវិតវិញ
៣៖ ម្ចាស់ Facebook ឈ្មោះ ឡុង ឌីម៉ង់ ដាក់លិខិតសុំការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណី បង្ហោះ រូបភាពក្លែងក្លាយថាទាហានកម្ពុជា ត្រូវបានសម្លាប់ ដោយកាត់ក្បាល នៅប្រទេសអាហ្រ្វិកកណ្តាល
៤៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសរងគ្រោះដោយសង្គ្រាម ដែលមានភាពជោគជ័យជាងគេ ផ្អែកលើអត្រាកំណើនសេដ្ឋកិច្ច
៥៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង នាខែកក្កដាខាងមុខនេះ ទោះបីជាស្ថានភាពតានតឹង
៦៖ អគ្គនាយកស៊ីម៉ាក់៖ កម្ពុជាកំពុងបានរស់នៅក្រោមម្លប់សន្តិភាព ដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រជាង៥០០ឆ្នាំ, សែ្វងយល់ពីដើមចមនៃសង្គ្រាមស៊ីវិល
៧៖ តំណាងរាស្រ្តបក្សប្រឆាំង ស្នើរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឆ្លើយសំណួរជាលាយលក្ខណ៍អក្សរ អំពីជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង
៨៖ ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីថ្លែងថា ខ្លួននឹងជួយរាល់សំណើអភិវឌ្ឍន៍របស់កម្ពុជា
៩៖ នាយករដ្ឋមន្រ្តីឡាវ ប្រាប់សម្តេចតេជោ ហ៊ុន សែន ព័ត៌មានប៉ះទង្គិចកងទ័ពនៅតាមព្រំដែន គឺជាពាក្យចចាមអារ៉ាម
១០៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយតឺតេ មកដល់ប្រទេសកម្ពុជាជាលើកទីពីរ នាយប់ថ្ងៃពុធនេះ
១១៖ កូនប្រុសរបស់តារាកំប្លែងនាយ ហុង ដា គឺជាជនសង្ស័យឃាតកសម្លាប់ម្តាយចុង, នៅពេលនេះកម្លាំងនគរបាលកំពុងតាមចាប់
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង ផ្តើមលេងនយោបាយត្រជាក់ ដោយទាក់ទាញរដ្ឋាភិបាលកូរ៉េខាងត្បូងថ្មី ឱ្យបញ្ឈប់នយោបាយទាស់ទែងគ្នា និងសមយុទ្ធយោធាជាមួយអាមេរិក!»
២៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងធ្វើការហាមឃាត់ មិនឲ្យអ្នកដំណើរយកកុំព្យូទ័រយួរដៃ ឬឧបករណ៍អេឡិចត្រូនិក ឡើងលើកន្លែងអង្គុយយន្តហោះ!
៣៖ គ្រោះរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រ បានវាយលុកភាគពាយ័ព្យចិន បណ្តាលឱ្យមនុស្ស០៨នាក់ស្លាប់ និង១១នាក់របួស!
៤៖ តើប្រធានាធិបតីថ្មីជាប់ឆ្នោតរបស់កូរ៉េខាងត្បូង លោក Moon Jae-in ជាអ្នកណា ? ៕