(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងព័ត៌មានជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ, ទូរទស្សន៍ ចាងហ្វាងកាសែត និងម្ចាស់គេហទំព័រ ស្តីពីការជួល ឬលក់ម៉ោងផ្សាយឲ្យគណបក្សនយោបាយ និងការផ្សព្វផ្សាយនៅថ្ងៃស និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។