(ភ្នំពេញ)៖ ដើម្បីឆ្លើយតបចំពោះតម្រូវការបទចម្រៀងពិរោះៗពីសំណាក់អ្នកស្រលាញ់ចូលចិត្តតន្ត្រី នៅប្រទេសកម្ពុជា ក្រុមហ៊ុន Smart បានធ្វើការកែលម្អថ្មីលើកម្មវិធីស្តាប់ចម្រៀងរបស់ខ្លួន ឈ្មោះថា Smart Music ដែលអាចបញ្ចូលបានដោយសេរី និងផ្ដល់ជូននូវលទ្ធភាពស្តាប់បទចម្រៀងអន្តរជាតិកំពូលៗជាង១លានបទ ព្រមជាមួយនឹងបទចម្រៀងខ្មែរនិពន្ធថ្មីៗផងដែរ។
លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុន Smart បានឲ្យដឹងថា៖ «កម្មវិធី Smart Music បានអភិវឌ្ឍលើសពីកម្មវិធីស្តាប់ចម្រៀងទៅទៀត ដែលដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សិល្បករក្នុងស្រុក តាមរយៈការផ្ដល់ជាវេទិកាសម្រាប់ផ្សព្វផ្សាយបទចម្រៀងក្នុងស្រុករបស់ពួកគាត់ ទាក់ទាញអ្នកគាំទ្រថ្មីៗ និងទទួលប្រាក់ចំណូលពីស្នាដៃរបស់ខ្លួន ។ យើងមើលឃើញថា ប្រការនេះជាវិធីសំខាន់មួយ ដែលអាចលើកកម្ពស់បទចម្រៀងល្អៗដោយសិល្បករដើម និងកាត់បន្ថយការចម្លងគ្នា នៅក្នុងវិស័យតន្ត្រី» ។
ចាប់តាំងពីបានដាក់ចេញឲ្យប្រើនៅឆ្នាំ២០១៥ កម្មវិធី Smart Music បានផ្លាស់ប្តូររបៀប ដែលប្រជាជនកម្ពុជាស្ដាប់តន្រ្តី ។ ក្រុមហ៊ុន Smart រួមជាមួយនឹងប្រជាជននៅទូទាំងប្រទេសកម្ពុជា បាននិងកំពុងចូលរួមចំណែកលើកស្ទួយវិស័យតន្ត្រីនៅកម្ពុជា ហើយនៅពេលនេះ យើងកំពុងតែបោះជំហានទៅមុខបន្ថែមទៀត ។ ការអភិវឌ្ឍកម្មវិធី Smart Music ថ្មីនៅពេលនេះ គឺផ្ដោតលើការបង្កើនភាពងាយស្រួលក្នុងការស្វែងរកជាមួយនឹងផ្ទាំងកម្មវិធីថ្មីសន្លាង និងគាំទ្រពីរភាសា គឺអាចចុចផ្ដូររវាងភាសាខ្មែរ និងភាសាអង់គ្លេស ។ បន្ថែមពីនេះ អតិថិជនរបស់ Smart អាចច្រៀងតាមបទចម្រៀង ដោយសារកម្មវិធី Smart Music អាចបង្ហាញអក្សរបទចម្រៀងសម្រាប់ចម្រៀងដែលកំពុងចាក់ទៀតផង ។
បន្ថែមលើការប្រើប្រាស់លើទូរស័ព្ទចល័ត នៅពេលនេះ កម្មវិធី Smart Music ក៏អាចប្រើបាននៅលើគេហទំព័រផងដែរ តាមរយៈ www.music.smart.com.kh ដែលអនុញ្ញាតឲ្យអ្នកស្រឡាញ់តន្រ្តីស្ដាប់ចម្រៀងដែលខ្លួនចូលចិត្តតាមកុំព្យូទ័រ ដោយកម្មវិធី Smart Music លើកុំព្យូទ័រអាចតភ្ជាប់ជាមួយនឹងកម្មវិធីលើទូរស័ព្ទចល័តយ៉ាងងាយស្រួល ។
ជាមួយនឹងតារាងបទចម្រៀងថ្មីៗ ដែលមានបទចម្រៀងជ្រើសរើសផ្ទាល់ដៃដោយសិល្បករល្បីៗ ដូចជា Adda ឌីជេ ក្រុម Pontoon ក្រុមក្មេងខ្មែរ អ្នកប្រើប្រាស់អាចស្ដាប់បទចម្រៀងដូចគ្នានឹងកំពូលតារាចម្រៀង និងឌីជេកម្ពុជា ដែលគេពេញចិត្តផងដែរ ។
លោក ថូម៉ាស ហ៊ុន បានបន្តទៀតថា៖ «មុខងារថ្មីៗត្រូវបានដាក់បញ្ចូល ដើម្បីផ្ដល់ភាពងាយស្រួលខ្ពស់សម្រាប់អ្នកនិយមចូលចិត្តបទចម្រៀង ហើយប្រជាជនកម្ពុជាជាច្រើន ចូលចិត្តច្រៀងតាមសិល្បករដែលគេចូលចិត្ត ។ នៅពេលនេះ កម្មវិធី Smart Music កាន់តែអស្ចារ្យជាងមុន ហើយមិនមែនអាចប្រើតែលើទូរស័ព្ទចល័តប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប្រើនៅលើគេហទំព័រថែមទៀតផង ហើយយើងក៏នឹងបន្តកែលម្អ និងបន្ថែមបទចម្រៀងល្បីៗថ្មីៗជាប់ជានិច្ចទៅលើបណ្ណាល័យបទចម្រៀង ហើយយើងនឹងបន្តអភិវឌ្ឍន៍នូវមុខងារពិសេសៗបន្ថែមទៀត យើងមានផែនការពិសេសៗជាច្រើនសម្រាប់ពេលអនាគត» ។
កម្មវិធី Smart Music បន្តផ្ដល់ជូនដោយឥតគិតថ្លៃ ដល់អ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart ។ កម្មវិធីនេះអាចស្វែងរកបាននៅលើ App Store និង Google Play Store ។ Smart Music ផ្ដល់នូវឱកាសពិសេសដល់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការស្ដាប់បទចម្រៀងដែលគេចូលចិត្ត និងស្វែងរកអារម្មណ៍រីករាយថ្មីៗ ។ ក្រៅពីកម្មវិធី Smart Music ក្រុមហ៊ុន Smart ក៏មានផ្តល់សេវាពិសេសៗផ្សេង ខណៈក្រុមហ៊ុនបន្តវិវត្តន៍ខ្លួនទៅជាម៉ាកយីហោជីវិតបែបឌីជីថល ។ កម្មវិធីមួយចំនួនផ្សេងទៀត ដែលអ្នកប្រើប្រាស់សេវាទូរស័ព្ទ Smart អាចប្រើប្រាស់បានមានដូចជា កម្មវិធី SmartNas ដែលជាកម្មវិធីគ្រប់គ្រងគណនីទូរស័ព្ទសម្រាប់សេវា prepaid របស់ Smart កម្មវិធី SmartLuy ដែលជាសេវាផ្ញើ និងទូទាត់ប្រាក់តាមទូរស័ព្ទចល័ត សេវាធានារ៉ាប់រងអាយុជីវិតតាមទូរស័ព្ទចល័ត Smart Life Insurance ដែលផ្ដល់ជូនក្រោមការសហការជាមួយក្រុមហ៊ុន BIMA និងកម្មវិធី SmartPay ជាសេវាទូទាត់ប្រាក់ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ទិញកម្មវិធីទូរស័ព្ទដោយប្រើទឹកប្រាក់ក្នុងទូរស័ព្ទដៃ ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រ Facebook របស់ Smart www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕
អំពីក្រុមហ៊ុន ស្មាត ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះកំពុងបម្រើអតិថិជនជាង ៨ លាននាក់ក្រោមស្លាកសញ្ញា “ស្មាត” ។ ស្មាត អាស្យាតា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាសម្ព័ន្ធទូរគមនាគមន៍ធំជាងគេមួយក្នុងទ្វីបអាស៊ី ។
ក្នុងខែមករា ឆ្នាំ២០១៤ ស្មាត បានដាក់ដំណើរការបណ្តាញ 4G LTE របស់ខ្លួន ហើយបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ ក្នុងប្រទេសកម្ពុជាដែលផ្ដល់សេវានេះ។ សេវា 4G LTE របស់ ស្មាត ផ្តល់ជូនអ៊ិនធឺណិតទូរស័ព្ទល្បឿនលឿនបំផុតក្នុងប្រទេសកម្ពុជា ហើយបានគ្របដណ្តប់យ៉ាងទូលំទូលាយទូទាំង ២៥រាជធានី-ខេត្ត ។ បន្ថែមពីលើនេះទៀត ស្មាត ក៏ផ្តល់ជូនផងដែរនូវ សេវាទូរស័ព្ទ 2G, 2.5G, 3G និង 3.75G ដែលអាចប្រើប្រាស់ជាមួយនឹងពហុប្រព័ន្ធផ្សព្វផ្សាយ និងសេវាអ៊ិនធឺណិតទូរស័ព្ទ ចុងក្រោយបំផុត និងសេវា roaming អន្តរជាតិនៅជាង ១៩០ ប្រទេស ។ នាពេលបច្ចុប្បន្ននេះ បណ្តាញរបស់ ស្មាត បានគ្របដណ្តប់ទៅដល់ប្រជាជនកម្ពុជាច្រើនជាង ៩៨% ទូទាំងប្រទេស ។ តាមរយៈភាពជាដៃគូរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Apple ក្រុមហ៊ុន ស្មាត បានក្លាយប្រតិបត្តិករតែមួយគត់ដែលមានសិទ្ធិចែកចាយ iPhone និងiPad នៅក្នុងប្រទេសកម្ពុជាបាន ។ លើសពីនេះទៅទៀត ស្មាត គឺជាដៃគូផ្តាច់មុខរបស់ Universal Music ក្នុងប្រទេសកម្ពុជា។ Smart ជាក្រុមហ៊ុនដែលលើកស្ទួយការបង្កើតថ្មីបែបឌីជីថល ដោយផ្តល់នូវសេវាបន្ថែម និងសេវាបែបឌីជីថលនានារួមមាន SmartLuy, Smart LifeInsurance, SmartPay, Smart Music និង SmartNas ។
ស្មាត ត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ចល័តល្អជាងគេនៅកម្ពុជា ប្រចាំឆ្នាំ២០១៦ និងជា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ដែលរីកលូតលាស់ឆ្នាំ ២០១៥ នៅទីផ្សារអាស៊ីប៉ា-ស៊ីហ្វិក ពីក្រុមហ៊ុន Frost & Sullivan។ ស្មាត ក៏ទទួលបានពានរង្វាន់ជា ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលបានចូលរួមចំណែកការងារសង្គមខ្ពស់បំផុតក្នុងប្រទេសកម្ពុជា បីឆ្នាំជាប់គ្នា គឺឆ្នាំ២០១៥, ២០១៦ និង២០១៧ ដោយ Global Banking & Finance Review ។ បន្ថែមពីនេះ ស្មាត រក្សាតំណែងជាក្រុមហ៊ុនឈានមុខគេផ្នែកបណ្តាញអ៊ីនធឺណិតចល័ត ដោយ បានទទួលស្គាល់ថា ជាក្រុមហ៊ុនដែលផ្តល់ល្បឿនអ៊ីនធឺណិតចល័តលឿនជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០១៦ ដោយស្ថាប័ន Ookla ។
ក្រុមហ៊ុនមានបុគ្គលិកជាង ១០០០ នាក់ ដែលរួមមានទាំងអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ ។ ក្រុមហ៊ុនស្មាត បានប្តេជ្ញាចិត្តជូនដល់អតិថិជន បុគ្គលិក និងប្រជាជនកម្ពុជា ក្នុងការធ្វើអោយជីវិតរបស់ពួកគេកាន់តែប្រសើរឡើង ។
“ស្មាត ជីវិតរស់រវើក” ។
ក្រុមហ៊ុន Smart Axiata Co., Ltd.
អាសយដ្ឋាន៖ អគារលេខ ៤៦៤A មហាវិធីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ១០ ២០១ ០០០
សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖
លោក មិត្ត ហាក់
ទូរស័ព្ទ៖ +៨៥៥ ១០ ២០២ ២៧១
អ៊ីមែល៖ [email protected]