(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលប្រជាពលរដ្ឋអះអាងថា ជាប្រពន្ធទី២ របស់តារាកំប្លែងលោក ហុង ដា ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងខុនដូខាងក្រោយផ្សារ «សារឿន យ៉ានី» សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។
តែយ៉ាងណាក៏ដោយ ការស្លាប់របស់ជនរងគ្រោះមានឈ្មោះ ស៊ឹម ចន្ធី ហៅ ស្រីមុំ អាយុ១៩ឆ្នាំ មិនទាន់ដឹងថា មកពីមូលហេតុអ្វីនោះទេ ហើយចំពោះការធ្វើអត្តឃាត ឬឃាតកម្មនោះក៏មិនទាន់ដឹងផងដែរ។ នេះតាមសេចក្តីរាយការណ៍ពីភា្នក់ងារ Fresh News នៅកន្លែងកើតហេតុ។
នៅពេលនេះកម្លាំងសមត្ថកិច្ចបានចុះទៅសួរនាំ និងពិនិត្យលើសពជនរងគ្រោះហើយ៕