តំណាងរាស្រ្តបក្សប្រឆាំង ស្នើរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឆ្លើយសំណួរជាលាយលក្ខណ៍អក្សរ អំពីជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង (Video inside)
11-05-2017 12:19
(ភ្នំពេញ)៖ លោក សុន ឆ័យ តំណាងរាស្រ្ត និងជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានស្នើឲ្យលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឆ្លើយសំណួរជាលាយលក្ខណ៍ អំពីជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង។ ការស្នើពីមន្រ្តីជាន់ខ្ពស់ គណបក្សប្រឆាំងនាពេលនេះ ធ្វើឡើងតាមរយៈសម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
លោក សុន ឆ័យ តំណាងរាស្រ្គគណបក្សប្រឆាំង បានស្នើសុំឲ្យលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ឆ្លើយជាលាយលក្ខណ៍អក្សរ ទៅនឹងសំណួរចំនួន៤រួមមាន៖
១៖ តើទិន្នន័យនៃជញ្ជីងពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង រយៈពេល៥ឆ្នាំកន្លងទៅមានតួនាទីដូចម្តេច?
២៖ តើព្រះរាជាណាចក្រកម្ពុជាទិញ និងលក់ទំនិញអ្វីខ្លះ ទៅប្រទេសជិតខាង?
៣៖ តើកម្ពុជាមានលុយពីប្រភពណា ដើម្បីប៉ះប៉ូវចំពោះឱនភាពយ៉ាងខ្លាំង នៃជញ្ចីងពាណិជ្ជកម្មជាមួយប្រទេសជិតខាងនេះ?
៤៖ តើរាជរដ្ឋាភិបាល មានវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយឱនភាព នៃជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសជិតខាងនោះ?