(ភ្នំពេញ)៖ មានអ្នកគាំទ្រស្មាតហ្វូនសាមសុង ជាច្រើន បានតម្រង់ជួរគ្នាយ៉ាងរំភើបសប្បាយរីករាយ ដើម្បីទទួលបានទូរស័ព្ទសាមសុង GALAXY S8 និង S8 PLUS នៅសាលមហាស្របចេនឡា ជិតផ្សារដើមគរ កាលពីពេលថ្មីៗនេះ។ «ទីបំផុត ខ្ញុំក្លាយជាម្ចាស់ទូរស័ព្ទ ដ៏ទំនើបស្រស់ស្អាតមួយនេះហើយ!»។ នេះជាការលើកឡើង របស់អតិថិជន ដែលគាំទ្រ ទូរស័ព្ទសាមសុង និងជាអ្នកទទួលបានទូរស័ព្ទស្មាតហ្វូននេះមុនគេ។
ស៊េរី GALAXY S ដែលជាស្វាតហ្វូន របស់ក្រុមហ៊ុនសាមសុង ឥទ្បូវនេះស្ថិតនៅ ក្នុងជំនាន់ទីប្រាំបីរបស់ខ្លួន។ សាមសុង ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្កើតភាពច្នៃប្រឌិត និងបច្ចេកវិទ្យា ដើម្បីនាំឲ្យពិភពលោក បានដឹងពីសារៈសំខាន់នៃចំណេះដឹង និងរសនិយមថ្មីៗ ដែលប្រជាពលរដ្ឋកម្ពុជាចង់បាន។
តាមរយៈក្រុមហ៊ុនសាមសុង មុនពេលព្រឹត្តិការណ៍លក់ដ៏អស្ចារ្យនេះ ក៏មានការបញ្ជាទិញមុន រហូតដល់រាប់ពាន់អ្នក។ សម្រាប់អតិថិជន ដែលបានធ្វើការបញ្ជាទិញមុន ទទួលបានកាដូ ជាកញ្ចប់បន្ថែមពីក្រុមហ៊ុនសាមសុង ផងដែរ។ មានអតិថិជនផ្សេងទៀត ដែលធ្វើការជាវដោយផ្ទាល់ នៅព្រឹតិ្តការណ៍លក់ដ៏អស្ចារ្យនេះ បន្ទាប់ពីឃើញសម្រស់ដ៏ស្រស់ស្អាត នៃទូរស័ព្ទនេះ។
ប្រសិនបើលោកអ្នកខកខាន ឱកាសក្នុងការទទួលបានសាមសុង GALAXY S8 និង S8 PLUS អាចរកជាវបាននៅហាងទំនើប សាមសុងទូទាំងប្រទេសកម្ពុជា ហើយក៏អាចទទួលបានកាដូ ពិសេសរួមមាន ស្រោមទូរស័ព្ទ និងកញ្ចាប់គម្រោង «Power+1 package» សម្រាប់រយៈពេល ២៤ សប្តាហ៍ពី Smart ផងដែរ៕