(ព្រះវិហារ)៖ ពិធីប្រកាសផ្លូវប្តូរតែងតាំង ស្នងការនគរបាលខេត្តព្រះវិហារថ្មី ត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការរងនគរបាលខេត្តក្រចេះ ទទួលផែនធនធានមនុស្ស ត្រូវបានប្រកាសតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ ស៊ី គិរី ស្នងការខេត្តព្រះវិហារបច្ចុប្បន្ន ដែលត្រូវដាក់ឲ្យចូលនិវត្តន៍។