(ភ្នំពេញ)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយតឺតេ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាជាលើកទី២ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដំណើរមកដល់របស់លោក ឌុយតឺតេ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា ក្រោយពេលជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន លោក ឌុយតឺតេ បានធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជាម្តងរួចមកហើយកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ ប្រទេសកម្ពុជា គឺជាប្រទេសសមាជិកអាស៊ានតែមួយគត់ ដែលប្រធានាធិបតីហ្វីលីពីន លោក ឌុយតឺតេ បំពេញទស្សនកិច្ចចំនួនពីរដងក្រោយលោកឈ្នះឆ្នោត៕