(សៀមរាប)៖ ឯកឧត្ដម ឃឹម ប៊ុនសុង និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ និងមន្ត្រីថ្នាក់ដឹកនាំ គណៈអភិបាលខេត្តសៀមរាប មានសេចក្ដីរន្ធត់យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត នៅពេលទទួលព័ត៌មានថាទាហានមួកខៀវកម្ពុជា ៤រូប បានទទួលមរណភាពនៅប្រទេសអាហ្រ្វិកកណ្ដាល ក្នុងនោះ មានយុទ្ធជនម្នាក់ ឈ្មោះ អ៊ឹម សំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប។
យើងខ្ញុំទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសារនៃសព ហើយសូមឲ្យវិញ្ញាណក្ខន្ធសពទាំង ៤រូប បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ៕