(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា, លោក ស៊ន សុភ័ក្រ្ត, លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត និង លោក ពេជ្រ ប៊ុនសាយ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ Facebook ដែលបន្លំឈ្មោះ លោក ឡុង ឌីម៉ង់ ហើយបង្ហោះព័ត៌មានក្លែងក្លាយថា ទាហានមួកខៀវកម្ពុជា ត្រូវក្រុមឧទ្ទាមកាត់ក្បាល ត្រូវបានសម្តេចតេជោ ហ៊ុន សែន ថ្កោលទោសយ៉ាងដាច់អហង្កា
២៖ សម្តេចតេជោ ហ៊ុន សែន៖ បើការបោះឆ្នោត២០១៧-២០១៨ គណបក្សប្រឆាំងនៅតែបង្កសកម្មភាពចលាចល សមត្ថកិច្ចនឹងចេញបង្រ្កាបភ្លាម
៣៖ ទាហានមួកខៀវកម្ពុជា៣នាក់ ដែលបាត់ខ្លួននៅប្រទេសអាហ្រ្វិកកណ្តាល ពេលនេះបានស្លាប់ហើយ, សពរបស់ពួកគាត់ត្រូវបានរកឃើញប្រមាណ ២គីឡូម៉ែត្រពីកន្លែងវាយប្រហារគ្នា
៤៖ សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយប្រជាភិថុតិ របស់បក្សប្រឆាំងគ្មានឱកាសដឹកនាំប្រទេសឡើយ
៥៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្រ្គាមមិនមែនកើតចេញតែមកពីអាវុធនោះទេ តែក៏អាចកើតចេញពីមាត់អ្នកអប់រំនយោបាយឲ្យជេរប្រមាថគេឯង
៦៖ កម្លាំងនគរបាលបង្ក្រាប ក្រុមជនជាតិចិន២១នាក់ ពីបទបើកល្បែងតាម Online ខុសច្បាប់, កំពុងមានអ្នករត់ការដោះលែង ពេលបញ្ជូនទៅដល់តុលាការ
៧៖ សម្ដេច ហ៊ុន សែន ប្រកាសថា កម្ពុជាមិនចុះចាញ់ចំពោះអំពើភេរវកម្ម និងសូមឲ្យកងកម្លាំងដទៃទៀតកុំមានការតក់ស្លុត
៨៖ ត្រឹមខែមីនា ឆ្នាំ២០១៧ ទុនវិនិយោគរបស់កូរ៉េនៅកម្ពុជាមានទឹកប្រាក់៤.៥ប៊ីលានដុល្លារ ក្នុងនោះវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៣០០លានដុល្លារ
៩៖ អ្នកកាសែត The Cambodia Daily ថ្លែងថា «ខ្ញុំធ្វើការឲ្យបរទេសបានប្រាក់ខែមួយខែ រស់មួយខែ ហើយពេលខ្ញុំឈឺគេកាត់ប្រាក់ខែខ្ញុំទៀត»
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក Moon Jae-in បានទទួលជ័យជំនះ លើការបោះឆ្នោតប្រធានាធិបតីរបស់កូរ៉េខាងត្បូង
២៖ មនុស្ស៦០នាក់ រងបួសនៅក្នុងការវាយប្រហារបំផ្ទុះរថយន្ដ នៅឯភាគខាងត្បូងប្រទេសថៃ
៣ ៖ កូរ៉េខាងជើងផ្ទុះកំហឹង ដៀលអាមេរិកកប់ៗមាត់ ក្រោយពីមានការប្រកាស រៀបចំសមយុទ្ធប្រភេទថ្មីទៀត!៕