(ភ្នំពេញ)៖ បញ្ហាប្រឈមដែលបណ្តាប្រទេស មហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ កម្ពុជា ចិន ឡាវ វៀតណាម ថៃ និងភូមា កំពុងតែព្រួយបារម្ភ យ៉ាងខ្លាំងនោះ គឺការកើនឡើងនូវការដាំដុះដំណាំអាភៀនសាជាថ្មី បន្ទាប់ពីពិភពលោក ចាត់ទុកអាភៀនជាគ្រឿងញៀនស្របច្បាប់។
ថ្នាក់ដឹកនាំប្រទេសទាំងនេះ បានលើកឡើងទៀតថា ជាពិសេសពួកគេ ផ្តោតសំខាន់ទៅលើតំបន់ត្រីកោណមាស ក្នុងការទប់ស្កាត់ លើការហូរចូលនូវសារធាតុញៀន គីមីផ្សំ ដែលអាចយកទៅផលិតគ្រឿងញៀន នៅក្នុងតំបន់នោះ។
លោក មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបញ្ចប់ថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់ នៃប្រទេសហត្ថលេខី អនុស្សរណៈ នៃការយោគយល់គ្នា (MOU) ឆ្នាំ១៩៩៣ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល ក្រុងភ្នំពេញ នាសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក មាស វិរិទ្ធិ បានបន្តថា «ពេលបច្ចុប្បន្ននេះ យើងបានពិនិត្យឃើញថា បណ្តាប្រទេសទាំងអស់ បានទទួលស្គាល់បញ្ហាគ្រឿងញៀនទាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀន បានបន្តរីករាលដាល ហើយម្នាក់ៗ ត្រូវតែរិះរកគ្រប់មធ្យោបាយ និងវិធានការណ៍ក្នុងការដោះស្រាយ ទប់ស្កាត់។ ដោយឡែកសម្រាប់កម្ពុជាយើង បានដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ ដែលបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧»។
លោក មាស រិទ្ធី បានបញ្ជាក់ថា «កម្ពុជាយើងនៅតែប្រឈមនូវបញ្ហា ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនថ្មី ដែលមិនស្ថិតនៅក្រោមត្រួតពិនិត្យ ដែលចំណុនេះ គ្រប់បណ្តាលប្រទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយបញ្ហាគ្រឿងញៀននេះជាបញ្ហាមួយដែល កើតឡើងដោយមានអង្គការចាត់តាំងដោយក្រុមឧក្រិដ្ឋជន»។
សូមជម្រាបថា ដោយឡែក កម្ពុជាមិនមែនជាអ្នកដាំដុះអាភៀនទេ គឺមានតែប្រទេសចំនួនពីរតែប៉ុណ្ណោះ នៅក្នុងសមាជិកប្រទេស (MOU) រួមមានប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ។ យើងបានដឹកទាំងអស់គ្នាហើយថា ដំណាំអាភៀនមានការកើនឡើង ហើយតម្រូវឲ្យប្រទេសនីមួយៗ ជួយគ្នាក្នុងការបង្ក្រាបការដាំដុះ ហើយជាពិសេសនោះប្រទេស (MOU) អស់ត្រូវតែចូលរួមទប់ស្កាត់កែប្រែតំបន់ដំណាំអាភៀនទៅជាតំបន់ ដំណាំកសិឧស្សាហកម្មដើម្បីឲ្យស្របទៅតាមទីផ្សារ។
លោក Jeremy Donglas តំណាងអង្គការ UNODC តំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អង្គការ UNODC បានរៀបចំផែនការអនុតំបន់ សកម្មភាពលើកទី១០ លើបញ្ហា៤រួមមាន៖ ទី១ បញ្ហាសុខភាព និងសហគមន៍ ទី២ បញ្ហាអនុវត្តច្បាប់ ទី៣បញ្ហាត្រួតពិនិត្យតាមព្រំដែន និងបញ្ហាទី៤ ផ្លាស់ប្តូរសហប្រតិបត្តិការតាមប្រព័ន្ធយុត្តិធម៌ ក្នុងន័យនេះ ក៏បានផ្តោតថា គ្រប់ប្រទេសទាំងអស់បានប្តេជ្ញាចិត្តជារួមដើម្បីសម្រេចការងារនេះ។
លោក Jeremy Donglas បានបញ្ជាក់ថា «មិនមែនទែកម្ពុជាទេ ដែលទទួលរងគ្រោះលើបញ្ហាគ្រឿងញៀន ឆ្លងកាត់តែប្រទេសទាំង៦ នៅក្នុងសមាជិក (MOU) ក៏ទទួលរងការឆ្លងកាត់ផងដែរ មិនតែប៉ុណ្ណោះគ្រប់បណ្តាប្រទេស លើសាកលលោក ក៏ទទួលរងការហូរ ចូលនៃគ្រឿងញៀខុសច្បាប់នេះផងដែរ»៕