(ភ្នំពេញ)៖ ថ្មីៗនេះក្រុមហ៊ុនសាមសុង សាខាកម្ពុជាបានបង្ហាញ ជូនអ្នកចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើបនូវការច្នៃប្រឌិតថ្មី ដោយធ្វើការសម្ពោធទូរទស្សន៍ QLED ប្រកបដោយស្តង់ដារ និងភាពងាយស្រួល ក៏ដូចជាគុណភាពក្នុងការទស្សនាកម្សាន្តក្នុងផ្ទះ។
ឥទ្បូវនេះបច្ចេកវិទ្យា Quantum dot ផ្តល់នូវរូបភាពច្បាស់ និងពណ៌ដ៏ត្រជាក់ភ្នែកគ្រប់ទស្សនីយភាពលើអេក្រង់ 4K នៃទូរទស្សន៍ សាមសុង QLED។ ក្នុងអំទ្បុងពេលនៃកម្មវិធីសម្ពោធដែលបានធ្វើទ្បើងនៅផ្សារទំនើបអ៊ីអន នាយកគ្រប់គ្រងនៃសាខាសាមសុងកម្ពុជា លោក Seungho Choi បានថ្លែងក្នុងសន្ទុរកថាបើកកម្មវិធីថា៖ «គុណភាពរូបភាព ការរចនា និងភាពងាយស្រួលក្នុងការស្វែងរក កម្មវិធីផ្សេងៗ គឺជាលក្ខណៈពិសេសដែលបង្ហាញពីការរីកចំរើនរបស់ទូរទស្សន៍ក្នុងពេលអនាគត និងការនាំមុខរបស់ក្រុមហ៊ុនសាមសុង»។
លក្ខណៈពិសេសនៃទូរទស្សន៍ QLED របស់សាមសុង គឺរូបភាព ស្តាយ៍ និងការរចនា។ ជាមួយប្រព័ន្ធអុបទិក ដែលគ្មានខ្សែរញ៉េរញ៉ៃ ជួយបន្ធូរភាពតានតឹងពីខ្សែរប៉ាត់រប៉ាយ និងតុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកឲ្យបាន ស្រស់ស្អាត។ ចំណែកឯខ្សែអុបទិកស្តើង សម្រាប់តភ្ជាប់ ឧបករណ៍ផ្សេងៗទៅនឹងទូរទស្សន៍ តាមរយៈប្រអប់តភ្ជាប់ One Connect ជួយឲ្យអ្នកអាចដាក់ឧបករណ៍នៅឆ្ងាយ ដូច្នេះអ្នកនៅសល់កន្លែង សម្រាប់តុបតែងលម្អ។
លោក វណ្ណៈ ជាប្រធានក្រុមហ៊ុនក្នុងស្រុកមួយ ដែលបានចូលរួមព្រឹត្តិការណ៍នេះបាននិយាយថា៖ «ខ្ញុំគិតថា បច្ចេកវិទ្យានេះ ពិតជាអស្ចារ្យមែនទែន ហើយមានទូរទស្សន៍ មួយនេះហាក់ ដូចជាមានរោងកុនក្នុងផ្ទះអ៊ីចឹង។ ខ្ញុំកំពុងពិចារណាទិញ វាឆាប់ៗនេះ»។
ទូរទស្សន៍សាមសុងស៊េរី QLED TV ទាំងអស់ ឥទ្បូវនេះដាក់លក់នៅហាងផ្សេងៗ និងនៅផ្សារទំនើបអ៊ីអន ក៏ដូចជានៅហាង ទំនើបសាមសុង ទូទាំងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនាដោយផ្ទាល់ឥទ្បូវនេះ ដើម្បីដឹងឲ្យកាន់តែច្បាស់អំពីពណ៌ ដ៏ស្រស់ស្អាតពិតៗក្នុងទូរទស្សន៍ស៊េរីថ្មីនេះ៕