(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យល្បីៗជាច្រើន បានរួមគ្នាបង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍ អចលនទ្រព្យកម្ពុជា ដើម្បីយល់ដឹងឲ្យកាត់តែទូលំទូលាយ ទៅក្នុងទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ប្រជុំជន ពោលដូចជារាជធានីភ្នំពេញជាដើម ដោយការតាំងបង្ហាញ រៀបចំកាលពីពេលថ្មីៗនេះ នៅសណ្ឋាគារណាហ្គាវើល។
គេនៅចាំបានថា ព្រឹត្តិការណ៍តាំងពិព័រណ៍ អចលនទ្រព្យកម្ពុជា អ្នកចូលរួមក៏អាចមានឱកាសឈ្នះសំបុត្រយន្តហោះ ទៅកម្សាន្តក្រៅប្រទេស ពីព្រឹត្តិការណ៍នេះ ផងដែរ។ ក្នុងនោះ អ្នកដែលចាប់អារម្មណ៍ អាចចូលរួមដោយសេរី និងមិនចាំបាច់មានការចុះឈ្មោះអ្វីឡើយ!
តំណាងក្រុមហ៊ុនអចលនទ្រព្យ «J & L» និយាយថា សូមអរគុណ ដល់អ្នកទាំងអស់ ដែលបានចូលរួម ក្នុងពិធីពិព័រណ៍អចលនទ្រព្យកម្ពុជានេះ ព្រោះវាជាព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយ ដើម្បីមើលឃើញទីផ្សារនាពេលអនាគត ហើយយើងសង្ឃឹមថា អ្នកនឹងទទួល បាននូវការយល់ដឹងទូលំទូលាយ ចូលទៅក្នុងទីផ្សារអចលនទ្រព្យ យ៉ាងពិតប្រាកដនៅកម្ពុជា។ យើងកំពុងតែសំឡឹងឆ្ពោះទៅមុខ ដើម្បីរៀបចំព្រឹត្តិការណ៍បែបនេះជាបន្តបន្ទាប់ទៀត ហើយសង្ឃឹមថា នឹងបានជួបអ្នកទាំងអស់គ្នាជាថ្មី។
ព័ត៌មានលំអិត សូមអញ្ជើញមកសាកសួរបន្ថែម នៅការិយាល័យលក់ផ្ទាល់ ដែលមានអាស័យដ្ឋាន នៅផ្ទះលេខ KH1 KH2 សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ / ០៨១ / ០៨៩ ៩០១ ៦៨៨៕