Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង២៦៣ម៉ែត្រ ទទឹង៧ម៉ែត្រ នៅសង្កាត់កាកាប ជូនប្រជាពលរដ្ឋប្រើប្រាស់

10-05-2017 10:57

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកការដ្ឋានជួលជុលផ្លូវបេតុងឆ្អឹងដែក១ខ្សែ ដែលមានប្រវែង២៦៣ម៉ែត្រ ទទឹង៧ម៉ែត្រ ស្មើនឹង១៨៤ម៉ែត្រក្រឡា និងលូរកាត់ទទឹងផ្លូវប្រវែង៨ម៉ែត្រ តភ្ជាប់ពីភូមិកាកាប ទៅភូមិត្រពាំងជ្រៃ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ការដ្ឋានស្ថាបនាផ្លូវបេតុងនេះ បានធ្វើឡើងក្រោមវត្តមានលោក ក្រូច ផាន ជាប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហែម ដារិទ្ទិ អភិបាលខណ្ឌពោធិ៍សែនជ័យ អភិបាលរង អធិការខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងមន្ត្រីសាលាខណ្ឌ និងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។

លោក ហែម ដារិទ្ធិ បានឲ្យដឹងថា ផ្លូវបេតុងឆ្អឹងដែក ដែលស្ថាបនានាពេលនេះ គឺគំរោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ថវិកា របស់សាលាខណ្ឌ តាមស្ថានភាពបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន ប្រព័ន្ធផ្លូវលូនិងប្រឡាយជាដើម ដែលមានការខូចខាត ដើម្បីឆ្លើយតបទៅនិងប្រសាសាន៍ របស់ថ្នាក់ដឹកនាំលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ យ៉ាងយកចិត្តទុកដាក់ លើការងាររៀបចំប្រព័ន្ធលូប្រឡាយ អណ្តូង ជួសជុលផ្លូវ និងបញ្ហាសំរាមជាដើម៕