(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជាជាតិខ្មែរពិតជាមានភាពតក់ស្លុត និងប្រកបដោយក្តីក្រៀមក្រំសោកសង្រេង និងឈឺចាប់បំផុត ពេលទទួលបានដំណឹងប្រកាសដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាពលបាលឯក អ៊ឹម សំ បុគ្គលិកបើកបរនៅក្នុងកងវិស្វកម្ម សំណង់លេខ ៤៥៩ ក្នុងបេសកកម្ម ពហុខ្នាតរួមគ្នានៃសហប្រជាជាតិ ដើម្បីស្ថេរភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានពលីជីវិត ដោយសារ ការពួនស្ទាក់វាយប្រហារពីក្រុមប្រដាប់អាវុធមួយក្រុម មកលើក្បួនយុទ្ធដំណើរកងកម្លាំងកម្ពុជា និងកម្លាំងប្រទេសម៉ារ៉ុក។ នៅកណ្តាលអាធ្រាតយប់ថ្ងៃទី៩ ខែឧសភា ប្រជាជាតិកម្ពុជាទទួលដំណឹងដ៏មហាក្រៀមក្រំបន្ថែមទៀតថា កងទ័ពមួក ខៀវកម្ពុជា ៣ នាក់ផ្សេងទៀតគឺលោក ស៊ាន នរិន្ទ លោក មុំ តុលា និងលោក ម៉ៅ អេង ដែលបានបាត់ខ្លួនក្រោយការវាយប្រហារនេះ ត្រូវបានរកឃើញស្លាប់ទាំងអស់នៅក្នុងចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីកន្លែងកើតហេតុ។ តុល្យ ការចុងក្រោយ កងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា ៤ នាក់ត្រូវបានសម្លាប់ និង ១នាក់រងរបួស។ នេះគឺជាលើកទី១ហើយ ដែលកងរក្សាសន្តិភាព របស់កម្ពុជាត្រូវបានវាយប្រហារពីកម្លាំងប្រដាប់អាវុធ និងបណ្តាលឱ្យស្លាប់ របួស និងបាត់ខ្លួន។ ការបាត់បង់ដែលគួរឱ្យសោកស្តាយបំផុតសម្រាប់គ្រួសារជនរងគ្រោះ និងប្រជាជាតិខ្មែរទាំងមូល។ ការពលីជីវិតរបស់កងកម្លាំងកម្ពុជានេះ គឺប្រកបដោយកិត្តិយស សេចក្តីថ្លែថ្នូរនិងវិរភាពអង់អាចក្លាហាន លះបង់ជីវិត បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ចំពោះមុខនៃសោកនាដកម្មនេះ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអង្គការសហប្រជាជាតិត្រូវតែទទួលខុសត្រូវខ្ពស់បំផុត ចំពោះអាយុជីវិតរបស់ទាហានកម្ពុជា ដែលកំពុងតែបំពេញភារៈកិច្ចក្នុងតំបន់អាហ្វ្រិកកណ្តាលក្នុងនាមជាកងកម្លាំងនៃអង្គការសហប្រជាជាតិ។ សម្តេចតជោ ហ៊ុន សែន បានសម្រេចិត្ត បញ្ជូនកម្លាំងថែរក្សាសន្តិសុខកម្ពុជាដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់ អ.ស.ប. ចាប់តាំង ពីឆ្នាំ ២០០៦ មក។ រហូតមកទល់ពេលនេះ កម្លាំងថែរក្សាសន្តិភាពកម្ពុជាជាច្រើនពាន់នាក់បានចេញប្រតិបត្តិការ។ នេះគឺជាផ្នែកមួយក្នុងការជួយប្រទេសដទៃ និងពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។ កម្លាំងមួយខៀវរបស់កម្ពុជាតែងតែទទួលបាននូវការគោរពសរសើរ និងគោរពវិន័យបានល្អ។ ទាំងនេះលើកកម្ពស់ កេរ្តិ៍ឈ្មោះកិត្តិ យសជាតិមាតុភូមិពិសេសកងយោធពលខេមរភូមិន្ទនៅលើឆាកអន្តរជាតិ។
ស្មារតីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិ ដោយកងកម្លាំងកម្ពុជាយើងគឺបង្ហាញ ពីស្មារតីជាតិដ៏ឧត្តុងឧត្តម! សោកនាដកម្មនេះគឺជាការឈឺចាប់ជាតិ ខ្មែរទាំងមូល។ រាស្ត្រខ្មែរ ពិតជាឆ្លងកាត់ឆ្អែតឆ្អន់ហើយនូវភ្នក់ភ្លើងសង្គ្រាម ជីវិតមនុស្សរាប់លាននាក់ត្រូវបានបាត់បង់ជីវិត យ៉ាងអយុត្តិធម៌ ចំណែកអ្នកដែលរស់រានមានជីវិតរស់នៅយ៉ាងលំបាកវេទនា។ ពលរដ្ឋខ្មែរស្រុកទឹកភ្នែក រន្ធត់ក្នុង ចិន្តា ពេលឃើញសាច់ឈាមរបស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងជម្លោះប្រដាប់អាវុធយ៉ាងដូច្នេះ។ នេះគឺជាការលះបង់ដ៏គួរឱ្យគោរពបំផុត ហើយក៏ជាមោទនភាពរបស់ជាតិដែលមានកុលបុត្រខ្មែរក្លាហាន បានពលីសម្រាប់មូលហេតុ សន្តិភាព ក្នុងចេតនាជួយឱ្យជាតិសាសន៍ដទៃ បានសុខសន្តិភាព និងអភិវឌ្ឍដូចខ្លួន។ សោកនាដកម្មនេះមិនមែន កើតឡើងនៅលើទឹកដីកម្ពុជា ប៉ុន្តែបានកើតឡើងនៅលើទឹកដីសុវណ្ណភូមិនេះ យ៉ាងពិតប្រាកដកាលពីអតីតកាល។
ការពលីជីវិតរបស់កម្លាំងកម្ពុជាថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ គឺជាការឈឺចាប់របស់ប្រជាជាតិខ្មែរ! កម្ពុជារស់នៅក្នុងសុខសន្តិ ភាព និងអភិវឌ្ឍន៍តែជនជាតិមួយនេះតែងតែជួយយកអាសារជាតិដទៃដើម្បីឱ្យជាតិសាសន៍ដែលកំពុងញាំញីដោយ ជម្លោះប្រដាប់អាវុធ សង្គ្រាមស៊ីវិល។ ការស្លាប់ របួស និងបាត់ខ្លួនកងកម្លាំងថែរក្សាសន្តិភាពកម្ពុជានៅពេលនេះក៏ ជាការដាស់ស្មារតីពលរដ្ឋកម្ពុជាត្រូវស្រឡាញ់សន្តិភាព ត្រូវជ្រោងទង់សន្តិភាព ខណៈប្រទេសមួយចំនួនដែលកំពុង រងគ្រោះដោយសង្គ្រាម ព្រោះតែការផ្លាស់ប្តូរគ្មានគោលដៅ និងតាមខ្សែញាក់របស់បរទេស កំពុងដង្ហើយស្វែង រកសន្តិភាពវិញ! សន្តិភាពដែលកម្ពុជាយើងកំពុងតែមាន សព្វថ្ងៃនេះគឺបានឆ្លងកាត់នូវដំណាក់កាលលំបាកយ៉ាង ខ្លាំង ឈាមខ្មែរបានហូរដាបពោះដំរី ប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់ កងទ័ពពលីជីវិតរាប់មិនអស់។
តើយើងបណ្តាយឱ្យជនមួយក្រុមតូចដើម្បីបំពេញសុបិន្តក្តាប់អំណាចរបស់ខ្លួន ដើរបង្កបញ្ហាចលនា អស្ថេរភាព អសណ្តាប់ធ្នាប់ បំផ្លិចបំផ្លាញសន្តិភាព និងការអភិវវឌ្ឍដែលយើងមានទេ? ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេច ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជាបានប្រកាសថា ទោះតម្លៃណាក៏ដោយ យើងត្រូវការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានសព្វថ្ងៃនេះឱ្យបាន។
តើយើងបណ្តាយឱ្យជនមួយក្រុមតូចដើម្បីបំពេញសុបិន្តក្តាប់អំណាចរបស់ខ្លួន ដើរបង្កបញ្ហាចលនា អស្ថេរភាព អសណ្តាប់ធ្នាប់ បំផ្លិចបំផ្លាញសន្តិភាព និងការអភិវវឌ្ឍដែលយើងមានទេ? ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេច ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជាបានប្រកាសថា ទោះតម្លៃណាក៏ដោយ យើងត្រូវការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានសព្វថ្ងៃនេះឱ្យបាន។
សូមវិញ្ញាណក្ខន្តវិរកងកម្លាំងកម្ពុជាថែរក្សាសន្តិភាពបានទៅកាន់សុគតិភព និងសូមអរគុណអស់លោកដែលបាននាំមកនូវកិត្តិយស សេចក្តីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះល្អ សម្រាប់ជាតិមាតុភូមិកម្ពុជានៃយើង! ការពលីជីវិតរបស់លោកបានដាស់ស្មារតីយើងខ្ញុំទាំងអស់គ្នាថា សន្តិភាពពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន មានសន្តិភាព មានអ្វីៗទាំងអស់!
ដោយ៖ ចៅចាក់ស្មុក