Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្លាចគ្រោះថ្នាក់ចរាចរណ៍ បើកបរសូមប្រុងប្រយ័ត្នជានិច្ច! ស្លាប់ម្នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

10-05-2017 07:12

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ របួសស្រាល២នាក់, និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៣គ្រឿង និងរថយន្តតូច២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក, ប្រជែង១លើក និងមិនប្រកាន់ស្ដាំ១លើក។

សូមបញ្ជាក់ថា រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន៦២លើក បណ្ដាលឲ្យស្លាប់៣២នាក់ និងរងរបួសចំនួន៩៣នាក់៕