Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយលោកស្រី តាន់ ភារ័ត្ន ភរិយាអនុសេនីយ៍ទោ អ៊ឹម សំ ដែលបានទទួលមរណៈភាព នៅប្រទេសអាហ្រ្វិកកណ្ដាល

09-05-2017 21:36

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីទាំងអស់ នៅថ្ងៃទី០៩ ខែឧសភានេះ មានសេចក្ដីរន្ធត់យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត ចំពោះមរណៈភាពរបស់ អនុសេនីយ៍ទោ អ៉ឹម សំ ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិត នៅប្រទេសអាហ្រិ្វកកណ្តាល កាលពីយប់ម្សិលមិញនេះ ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងសហការី បានសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយ លោកស្រី តាន់ ភារ័ត្ន និងក្រុមគ្រួសារសពទាំងអស់ សូមឲ្យវិញ្ញាណក្ខន្ធសព បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕