(កណ្តាល)៖ ប្រជាពលរដ្ឋជាម្ចាស់ដីនៅត្រង់តំបន់ទំនប់៩២ ក្នុងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំនួន២៩២គ្រួសារ បានសម្តែងនូវក្តីកង្វល់យ៉ាងខ្លាំង ក្រោយឃើញមន្ត្រី នៃមន្ទីរសូរិយោដីខេត្តកណ្តាល បានចុះទៅបាញ់GPS កំណត់ព្រំប្រទល់ដី ទៅឲ្យក្រុមហ៊ុនមួយដែលមានឈ្មោះថា «ម៉ែនញូ»។
ពួកគាត់បានអះអាងថា ការបាញ់GPSកំណត់ព្រំប្រទល់នេះ គឺមន្ត្រីនៃមន្ទីរសូរិយោដីទាំង នោះមិនបានបាញ់នៅលើដីក្រុមហ៊ុននោះទេ គឺបានលួចបាញ់ចូលមកលើដីរបស់ពួកគាត់ ដែលបានរុករានទន្ទ្រានព្រៃកាន់កាប់ ហើយថែមទាំងតុលាការខេត្តកណ្តាលបាន ចេញសាលក្រមសម្រេចឲ្យពួក គាត់ឈ្នោះក្តីកាលពីអំឡុងឆ្នាំ២០០៦ រួចតុលាការបាន ចាត់ឲ្យមន្ត្រីចុះអនុវត្តវាស់វែងប្រគល់ដីចំនួន៤៥០ហិកតា ប្រគល់មកឲ្យប្រជាពលរដ្ឋ កាន់កាប់ប្រកបរបរកសិកម្មដោយស្របច្បាប់។
ប៉ុន្តែនៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្រាប់តែឃើញមន្ត្រីនៃមន្ទីរសូរិយោដីខេត្តកណ្តាល ចុះទៅវាស់វែងដោយស្ងាត់ ធ្វើឲ្យពួកគាត់មានក្តីព្រួយបារម្ភណ៍យ៉ាងខ្លាំង និងសំណូមពរ សូមឲ្យអាជ្ញាធរជួយទប់ស្កាត់នូវសកម្មភាពរបស់មន្ត្រីទាំងនេះផង។
លោក សីហា ជា ប្រជាពលរដ្ឋរស់នៅចំណុចទំនប់៩៤ ក្នុងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង បានអះអាងលោកមករស់នៅទំនប់៩៤នេះ តាំងតែពីតូចមកម្ល៉េះ ដោយបានកាប់រានទន្ទ្រាន់ព្រៃ ជាឪពុកម្តាយលោក លុះដល់កំឡុងឆ្នាំ២០០៥ ស្រាប់តែមានក្រុមហ៊ុនមួយ ចេញមុខមកអះអាងថា ជាដីរបស់ក្រុមហ៊ុនទើប ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយបានប្តឹងផ្តល់គ្នា រវាងពួកគាត់ ជាមួយក្រុមហ៊ុន ទៅដល់ស្ថាប័នតុលាការសាលាដំបូងខេត្តកណ្តាល ដោយសាលាដំបូងខេត្តកណ្តាល បានផ្តល់ភាពយុត្តិធម៌ ជូនប្រជាពលរដ្ឋយ៉ាងសុក្រឹត្យបំផុត គឺបានចេញសាលក្រម សម្រេចឲ្យប្រជាពលរដ្ឋពួកគាត់ទាំង២៩២គ្រួសារ ឈ្នះលើក្តីនោះ ដោយបានចុះអនុវត្តន៍ផងដែរ។
លោកបានបន្តថា ចាប់តាំងពីពេលតុលាការចេញសាលក្រមសម្រេចរួចមក ពួកគាត់ក៏បានកាន់កាប់ដី របស់គាត់ឡើងវិញ ដោយសុខសាន្ត ប៉ុន្តែនៅសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ៣២០១៧នេះ ស្រាប់តែពួកគាត់បានឃើញមន្ត្រី នៃមន្ទីរសូរិយោដីខេត្តកណ្តាល ចុះទៅបាញ់GPS លើដីពួកគាត់ដោយស្ងាត់ៗ លុះពេលពួកគាត់ដេញតាមសួរនាំនោះ មន្ត្រីទាំងនោះបានប្រាប់ពួកគាត់ថា គេមកបាញ់GPS កំណត់ព្រំដីក្រុមហ៊ុនរបស់ក្រុមហ៊ុន «មែនញ៉ូ» មិនបានវាស់វែងលើដីទំនាស់នោះទេ ប៉ុន្តែធាតុពិត គឺក្រុម មន្ត្រីនៃមន្ទីរសូរិយោដី ប្រើរូបភាពបន្លំលួចបាញ់ចូល មកដីពួកគាត់កំណត់ព្រំប្រទល់ ដោយស្ងាត់រំលោភយកតែម្តង។
ពាក់ព័ន្ធនឹងការលើកឡើង របស់ប្រជាពលរដ្ឋនោះ លោក លឹម ចាន់សុភី ប្រធានមន្ទីរដែនដីនគររូប នីយ៍កម្ម និងសំណង់ខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ម្សិលមិញក្រុមការងាររបស់ លោក និងក្រសួងបានចុះទៅកុងត្រូលដីនោះទេ មិនបានចុះទៅវាស់វែងនោះទេ ដោយក្រុមហ៊ុនមួយ បានស្នើសុំទៅក្រសួង ដើម្បីកុងត្រូលចង់ដឹងទំហំដីស្រែ ទើបលោកឲ្យកម្លាំងចុះទៅសហការជាមួយក្រសួងចុះទៅ ហើយការដែលមន្ត្រីចូលទៅលើដីទំនាសនោះគឺ ចុះទៅចម្លងពង់ ដើម្បីកំណត់ព្រំប្រទល់ដីក្រុមហ៊ុនប៉ុណ្ណោះ គឺមិនបានចុះទៅវាស់វែងលើដីប្រជាពល រដ្ឋនោះទេ។
លោកបានបញ្ជាក់ថា ក្រុមការងារចុះទៅវាស់ដីត្រង់ទំនប់៩៤ ចំណែកដីប្រជាពលរដ្ឋនៅ ចំណុចទំបន់៩២ឯណោះ ដូច្នេះមានអ្វីថាវាស់លើដីពលរដ្ឋទៅ៕