(បាត់ដំបង)៖ កម្លាំងអាវុធហត្ថ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងគយ និងរដ្ឋាគយប្រចាំច្រកអូររំដួល បានធ្វើការឃាត់រថយន្ត១គ្រឿង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ដែលដឹកសំបកកង់រថយន្តធុនធំថ្មីៗចំនួន១៨៦គ្រាប់គេចពន្ធបម្រុងដឹកចូលមកបាត់ដំបង។
សមត្ថកិច្ចអាវុធហត្ថស្រុកភ្នំព្រឹកបានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧ ដែលដឹកសំបកកង់រថយន្តធុនធំថ្មីៗចំនួន១៨៦គ្រាប់គេចពន្ធបម្រុងដឹកចូលមកបាត់ដំបង តែត្រូវសមត្ថកិច្ចប្រមាញ់ចាប់ឃាត់រថយន្តនោះសាកសួរនាំទើបដឹងថាគេចពន្ធ រួចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគយច្រកអូររំដួល ស្ថិតក្នុងភូមិអូរថ្មីឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាវ(កូរ៉េ)ព៌ណ ស ខៀវស្លាកលេខ បន្ទាយមានជ័យ3-A0499 ដឹកកងរថយន្តចំនួន១៨៦គ្រាប់ម្ចាស់ឈ្មោះជិន បញ្ញាភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិភ្នំតូចឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
បន្ទាប់ពីបានឃាត់រថយន្តនោះបានហើយ សមត្ថកិច្ចបានប្រគល់កម្លាំងគយរក្សាទុកនៅប៉ុស្តិ៍ច្រកអូររំដួលបណ្តោះអាសន្នសិន រងចាំម្ចាស់មកបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់សិន ឬយ៉ាងណានោះ ពុំទាន់មានសមត្ថកិច្ចណាបានបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយនោះទេ។