(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយឧបត្ថម្ភ២ម៉ឺនដុល្លារសម្រាប់ព្យាបាលជំងឺ អ្នកកាសែតជើងចាស់ សាំង សុឥន្ទរិទ្ធ ដែលកំពុងធ្លាក់ខ្លួនឈឺ, នៅពេលនេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសជួយលោក សាំង សុឥទ្ធរិទ្ធ អ្នកកាសែត The Cambodia Daily ចំនួន ៥០០០ដុល្លារ ដើម្បីជួយព្យាបាលជំងឺ!
លោក ហ៊ុយ វណ្ណៈ បានថ្លែងឲ្យដឹងថា «នេះជាទឹកចិត្តធំធេងណាស់របស់រៀមច្បងនិងថ្នាក់ដឹកនាំយើង។ ពេលដែលបរទេសបោះបង់អ្នកសារព័ត៌មានខ្មែរយើងចោល នៅទីបំផុត គឺខ្មែរយើងបាន ជួយយកអាសារ និងជួយប្រោះជីវិត ដើម្បីបន្តរស់ដោយតម្លៃនិងក្តីសង្ឃឹម! ដរាបណាយើងនៅមានជីវិត យើងចងចាំនិងតបស្នងអំពើល្អនេះវិញ»។