(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជាគ្រោងរៀបចំ ពិព័រណ៍វិស័យកសិកម្ម និងចំណីអាហារធំជាងគេ នៅកម្ពុជា នៅឯសាលសន្និបាត និងពិព័រណ៍កោះពេជ្រនាថ្ងៃទី១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ។
ពិធីនេះនឹងត្រូវធ្វើឡើងក្នុងបំណងលើកស្ទួយវិស័យកសិកម្ម ក៏ដូចជាផលិតផលកសិកម្មរួមជាមួយមុខម្ហូបខ្មែរ។ ព្រឹត្តិការណ៍នេះ នឹងធ្វើរួមគ្នាចំនួន៤ ដែលរួមមានវេទិកាស្រូវអង្ករកម្ពុជា ការប្រកួតធ្វើម្ហូបរបស់ជនជាតិខ្មែរ ការតាំងពិព័រណ៍វិស័យកសិកម្មកម្ពុជា និងការតាំងពិព័រណ៍វិស័យបសុសត្វកម្ពុជាប្រចាំឆ្នាំ២០១៧នេះផងដែរ។
វេទិកាស្រូវអង្ករលើកទី៦ ដែលនិងរៀបចំដោយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការជឿជាក់យ៉ាងពេញលេញ ដើម្បីគូសបញ្ជាក់ពីសមិទ្ធិផលនៅក្នុងវិស័យស្រូវអង្ករ ដែលសម្រេចបានដោយសហពន្ធ័ផ្ទាល់និងដៃគូរពាក់ព័ន្ធ។
បើតាមលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា វេទិកាស្រូវអង្ករកម្ពុជា គឺជាគុណវុធសមាជិក ក្នុងការចែករំលែកបទពិសោធន៍និងទទួលព័ត៌មានថ្មីពាក់ពន្ធ័តម្រូវការទីផ្សារ ក៏ដូចជាអ្នកប្រើប្រាស់។
បើតាមលោក លូ ម៉េង ប្រធានវេទិការដ្ឋានភិបាលផ្នែកឯកជនលើវិស័យទេសចរណ៍ បានប្រកាសថា ការប្រកួតប្រជែងធ្វើម្ហូប និងផ្តល់នូវឱកាស ដើម្បីស្តាររូបមន្តអស្ចារ្យ ដែលធ្លាប់បានប្រើប្រាស់ ពិសេសគឺម្ហូបខ្មែរដែលមានប្រវត្តិសម្បូរណ៍បែប និងមានរសជាតិដោយឡែករបស់ខ្លួនផ្ទាល់។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ នឹងបង្ហាញពីសុខភាពសត្វ និងសេវា Veterinary ចំណី ការបន្ថែមចំណី ម៉ាស៊ីនកិនចំណីត្រី និងឧបករណ៍កសិកម្ម បង្គា សាច់មាន់ ស៊ុត ជ្រូក សត្វទា និង ការផ្គត់ផ្គង់សម្ភារៈបរិក្ខារកសិកម្មជាដើម៕