(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងនាមឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខនូវសេចក្តីទុក្ខដ៏ក្រៀមក្រំ ក្តុកក្តួលអាឡោះអាល័យជាទីបំផុតចំពោះការ ទទួលមរណភាពរបស់ អនុសេនីយ៍ទោ អ៉ឹម សំ ដែលបានពលីជីវិតប្រកបដោយ កិត្តិយសថ្លៃថ្នូរ និងវីរភាពដ៏អង់អាចក្លាហាន នៃកុលបុត្រកម្ពុជា ក្នុងការបំពេញបេសកកម្ម មនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រ អ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិចកណ្តាល។