(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យបញ្ឈប់ជាបន្ទាន់រាល់ការចាក់ផ្សាយស្នាដៃខ្សែភាពយន្ត និងចម្រៀងជាសាធារណៈ ដោយគ្មានការអនុញ្ញាតពីម្ចាស់ស្នាដៃដើម និងគ្មានទិដ្ឋាការអនុញ្ញាតពីក្រសួងវប្បធម៌ លើបណ្ដាញសង្គម Facebook និងតាមប្រព័ន្ធ Youtube ជាកំហិត។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការផ្សព្វផ្សាយស្នាដៃខ្សែភាពយន្ត និងចម្រៀងជាសាធារណៈ ដោយគ្មានការអនុញ្ញាតពីម្ចាស់ស្នាដៃដើម និងគ្មានទិដ្ឋាការអនុញ្ញាតពីក្រសួងវប្បធម៌ លើបណ្ដាញសង្គម Facebook និងតាមប្រព័ន្ធ Youtube ដូចនេះ ជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត។
សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ ដូចខាងក្រោម៖