(ភ្នំពេញ)៖ អ្នកកាសែតជើងចាស់ សាំង សុឥន្ទរិទ្ធ និងអ្នកកាសែត ខេមបូឌា ដេលី ដែលកំពុងធ្លាក់ខ្លួនឈឺ, ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយឧបត្ថម្ភ២ម៉ឺនដុល្លារសម្រាប់ព្យាបាលជំងឺ នេះបើយោងតាមការប្រាប់ឲ្យដឹងពីលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

«សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ថវិកាចំនួន២ម៉ឺនដុល្លារ ជួយដល់លោក សាំង សុឥន្ទរិទ្ធ អ្នកកាសែត The Cambodia Daily ដែលមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងររហូតត្រូវលាងឈាម១០២ដង ខូចលំពែង និងត្រូវដូរក្រលៀន។ គុណធម៌សម្តេចទាំងទ្វេរគឺធំធេងណាស់ ដែលមានតម្លៃមិនអាចរកអ្វីប្រៀបផ្ទឹមបានទេ ហើយនេះជាការជួយជីវិតមនុស្សដ៏មានតម្លៃពន់ពេក និងដោយគ្មានការរើសអើង! ពេលយើងនៅមានជីវិត យើងនៅនឹកដល់មហាគុណដ៏ថ្លៃថ្លានេះ» នេះបើតាមការលើកឡើងរបស់លោក ហ៊ុយ វណ្ណៈ។