ឯកអគ្គរដ្ឋទូតអាមេរិក កោតសរសើរព្រៃឈើនៅតំបន់ព្រៃឡង់ថា នៅតែមានលក្ខណៈល្អស្រស់ស្អាត (Video inside)
09-05-2017 17:34
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt បានសម្ដែងនូវការកោតសរសើរពីស្ថានភាពព្រៃឈើនៅតំបន់ព្រៃឡង់ថា នៅតែមានលក្ខណៈល្អស្រស់ស្អាត នៅតែមានដើមឈើធំៗច្រើនដដែល។
ការលើកឡើងបែបនេះ របស់លោកឯកអគ្គរដ្ឋទូតអាមេរិក ធ្វើឡើងក្នុងឱកាសដែលលោក និងក្រុមការងារបានចំណាយពេល២ថ្ងៃ ទៅបំពេញទស្សកិច្ច និងបោះជំរុំ នៅក្នុងទីជំរកសត្វព្រៃ ក្នុងតំបន់ព្រៃឡង់ ដែលជាទីជំរកដែនព្រៃដ៏ខៀវស្រងាត់ធំបំផុត នៅក្នុងប្រទសកម្ពុជា។
លោក William A. Heidt បានថ្លែងយ៉ាងដូច្នេះថា «នៅកណ្ដាលដែនជម្រកព្រៃឈើ ព្រៃឡង់ ស្ថានភាពលក្ខណៈព្រៃឈើកន្លែងនេះនៅតែល្អ ខ្ញុំឃើញថាឆ្នាំកន្លងមកនេះ មានការកាប់ឈើខុសច្បាប់ ប៉ុន្ដែនៅតែមានដើមឈើច្រើនធំ និងជាទូទៅព្រៃឈើនៅតែមានស្ថានភាពល្អ»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា តាមរយៈគំរោងគំាទ្រជីវចំរុះ និងថែរក្សាព្រៃរបស់ USAID សហរដ្ឋអាមេរិក បានជួយបណ្តុះបណ្តាលអនុរក្សព្រៃឈើកម្ពុជា ដើម្បីទប់ស្កាត់ការប្រម៉ាញ់សត្វ និងការកាប់ព្រៃខុសច្បាប់ និងធ្វើការជាមួយអ្នកស្រុក ដើម្បីបង្កើតមុខរបរណា ដែលមិនប៉ះពាល់ដល់បរិដ្ឋាន៕