(ភ្នំពេញ)៖ យោងតាមឯកសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីមន្រ្តីជាន់ខ្ពស់ នៅក្រសួងការពារជាតិ និងពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម បានបង្ហាញឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ដែលបានស្លាប់និងរបួស ព្រមទាំងបាត់ខ្លួន ក្រោយហេតុការណ៍បាញ់ប្រហារ នៅអាហ្វ្រិកកណ្តាល នៅយប់មិញនោះ មានចំនួនសរុប៥នាក់ ហើយពេលនេះអ្នកទាំងនោះ ត្រូវបានស្គាល់អត្តសញ្ញាណអស់ហើយ។

បើតាមរបាយការណ៍ បានឱ្យដឹងថា ទាហានមួកខៀវដែលរងគ្រោះ និងបាត់ខ្លួននោះរួមមាន៖

១៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ (បានស្លាប់)
២៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ឯក) ធុច ធីម បុគ្គលិកបើកបររថយន្តបែន (រងរបួសដៃឆ្វេង)
៣៖ លោកអនុសេនីយ៍ត្រី (ព្រិន្ទបាលទោ) ស៊ាន នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព (បានបាត់ខ្លួន)
៤៖ លោកពលបាលឯក (ព្រិន្ទបាលទោស) មុំ តុលា ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ (បានបាត់ខ្លួន)
៥៖ លោកអនុសេនីយ៍ត្រី (អនុសេនីយ៍ឯក) ម៉ៅ អេង បុគ្គលិកពេទ្យ (បាត់ខ្លួន)