(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានប្រកាសយ៉ាងឱឡារិក ចំពោះការមកដល់របស់កម្មវិធី mySamsung ក្នុងប្រទេសកម្ពុជា ដែលកម្មវិធីនេះ នឹងផ្តល់ជូនអតិថិជន Samsung ទាំងចាស់ថ្មី នូវកម្មវិធីលើទូរស័ព្ទដៃ (mobile app) ឬអាចចូលទៅប្រើប្រាស់ បានយ៉ាងងាយស្រួល តាមរយៈគេហទំព័រ www.mysamsung.com។
mySamsung ជួយសម្រួលអតិថិជនក្នុងការគ្រប់គ្រងតាមដានផលិតផល Samsung របស់ពួកគាត់ ក៏ដូចជាការទទួលបានព័ត៌មាន ពីសេវាធានាផ្សេងៗ តាមរយៈការផ្តល់សេវាបម្រើអតិថិជន នៅលើកម្មវិធីនេះផ្ទាល់តែម្តង ហើយពួកគាត់ថែមទាំងអាចទទួលបានគន្លឹះប្រើប្រាស់មានអត្ថប្រយោជន៍ជាច្រើន ដែលមិនធ្លាប់ដឹងពីមុននៅក្នុងផលិតផល Samsung របស់ពួកគាត់ផងដែរ។
វត្តមាន mySamsung នៅកម្ពុជាជាជំហានពង្រីកវិសាលភាពរបស់ខ្លួនមួយទៀត ដែលសព្វថ្ងៃកម្មវិធីនេះ មានអ្នកប្រើប្រាស់ចំនួន ៥លាននាក់ ក្នុងប្រទេសចំនួន៩ រួមមាន សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ថៃ វៀតណាម ឥណ្ឌូនេស៊ី អូស្រ្តាលី និងញូហ្សេលែន។ mySamsung ក៏នឹងមានផ្តល់ជម្រើសប្រើប្រាស់ជាភាសាខ្មែរ ក្នុងពេលឆាប់ៗនេះផងដែរ។ mySamsung ផ្តល់ជូនអតិថិជន Samsung នូវបទពិសោធន៍ថ្មីៗ កាន់តែប្រសើរ និងសម្បូរបែប មិនថាចំពោះការប្រើប្រាស់ផលិតផលរបស់ខ្លួន ឬបទពិសោធន៍ថ្មីៗបន្ថែមទៀត ដែលជួយឲ្យជីវិតរស់នៅប្រចាំថ្ងៃ របស់អតិថិជនកាន់តែអស្ចារ្យថែមទៀតនោះទេ។
លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «នេះគឺជាការជំរុញឲ្យបទពិសោធន៍ប្រើប្រាស់ផលិត Samsung របស់អតិថិជនយើងកាន់តែមានភាពល្អប្រសើរជាងមុន។ សាកគិតមើលថា នៅពេលដែលអ្នកអាចប្រើប្រាស់កម្មវិធីតែមួយគត់ ខណៈដែលអ្នកអាចទទួលបានសេវាកម្ម និងជំនួយពីអ្នកជំនាញរបស់យើង ក្នុងការស្វែងយល់ និងដោះស្រាយបញ្ហាឧបករណ៍ប្រើប្រាស់របស់អ្នក ទាំងចំពោះការត្រួតពិនិត្យតាមដាន និងការរកឃើញនូវរាល់សមត្ថភាពពិសេសថ្មីៗ របស់ឧបករណ៍ពួកគាត់ផងដែរ។ នេះហើយជាតួនាទីរបស់ mySamsung ដែលអតិថិជនអាចប្រើប្រាស់វា ដើម្បីសន្ទនាជាមួយផ្នែកបម្រើអតិថិជន និងជួយផ្សារភ្ជាប់សម្ព័ន្ធភាពរវាងអតិថិជនយើង ឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត»។
កម្មវិធី mySamsung នឹងជួយសម្រួលបញ្ហាចម្ងល់ផ្សេងៗរបស់អតិថិជន Samsung ថ្មីៗ ឬអតិថិជនដែលទើបតែប្តូរពីឧបករណ៍ ចាស់មកឧបករណ៍ថ្មី តាមរយៈការផ្តល់កិច្ចសន្ទនាអនឡាញ និងការណែនាំពីការបំពេញព័ត៌មាន លើឧបករណ៍ប្រើប្រាស់មុនពេលអាចប្រើបានផងដែរ។ ភាពងាយស្រួល និងការដែលអាចទទួលបានសេវាកម្ម ដោយងាយពីកម្មវិធីនេះ ជួយឲ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការចុះឈ្មោះបង្កើតគណនី និងគ្រប់គ្រងបញ្ជាផលិតផល តាមចំណង់ចំណូលចិត្ត ព្រមជាមួយនឹងសេវាធានាយ៉ាងច្រើនសម្បូរបែប មិនថាអ្នកជាប់រវល់មមាញឹកខ្លាំងប៉ុណ្ណានោះទេ។
អតិថិជនអាចទទួលបានសេវាបម្រើអតិថិជន ដោយងាយបំផុតនៅលើ mySamsung តាមរយៈកម្មវិធី live chat (ដែលនឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃអនាគត) កិច្ចសន្ទនាតាមទូរស័ព្ទ និងអ៊ីម៉ែល ហើយអ្នកប្រើប្រាស់ថែមទាំងអាចទាញយកតារាងព័ត៌មាន អំពីទីតាំងបម្រើសេវាកម្មអតិថិជន នៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។ អតិថិជនអាចទទួលបានព័ត៌មាន អំពីបញ្ហាជាមួយនឹងប្រព័ន្ធ hardware របស់ឧបករណ៍ខ្លួនបានរហ័សទាន់ចិត្ត ហើយក៏នឹងអាចទទួលបានព័ត៌មាន អំពីដំណើរការការជួសជុល តាមរយៈកម្មវិធីនេះផងដែរ។ មុខនាទីពិសេសៗ និងព័ត៌មានទាំងនេះមានផ្ទុកក្នុងកម្មវិធី mySamsung ដើម្បីសម្រួលដល់ការដោះស្រាយបញ្ហាផ្សេងៗរបស់អតិថិជន ហើយធានានូវការផ្តល់ដំណោះស្រាយទាន់ពេលបានកាន់តែរហ័សជាងមុន និងបង្កើនទំនុកចិត្តរបស់អតិថិជនផ្ទាល់ផងដែរ។
លើសពីនេះទៅទៀត កម្មវិធី mySamsung ក៏ផ្តល់នូវចំណេះដឹងអំពីគន្លឹះសម្ងាត់ៗ ដែលមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ឧបករណ៍ Samsung ផងដែរ ដូច្នេះហើយអតិថិជនអាចស្វែងយល់ពីមុខងារពិសេសៗ និងសាកល្បងវិធីថ្មីៗ មិនធ្លាប់បានដឹងពីមុនដែលមាននៅលើផលិតផល Samsung ថែមទៀតផង។ អតិថិជនថែមទាំងអាចទទួលបានសិទ្ធិអទិភាពពិសេសៗ ព្រមទាំងរង្វាន់ជាច្រើនតាមរយៈកម្មវិធី mySamsung ដូចជា ការអញ្ជើញចូលរួមក្នុងកម្មវិធីផ្សេងៗ និងការផ្តល់ជូន ព្រមទាំងប្រូម៉ូសិនថ្មីៗពី Samsung ផងដែរ។ ក្រុមហ៊ុន Samsung ក៏មាននូវប្រូម៉ូសិន និងការបញ្ចុះតម្លៃគួរឲ្យទាក់ទាញជាច្រើន ពីដៃគូសហការរបស់ខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែល្អប្រសើរ សម្រាប់អតិថិជន។
លោក Seungho Choi បានបន្ថែមថា «ជាមួយកម្មវិធី mySamsung យើងចង់បង្កើននូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតដល់អតិថិជន បើទោះជាបានជាវផលិតផលយើងហើយក្តី និងការជំរុញឲ្យអតិថិជនយើងកាន់តែមានទំនុកចិត្ត និងរីករាយជាមួយនឹងការផ្តល់ព័ត៌មានឆ្លើយតបទៅកាន់ពួកគាត់បានគ្រប់ចំណុច គ្រប់ពេលវេលា និងទីកន្លែង ព្រមទាំងសិទ្ធិអទិភាពជាច្រើនថែមទៀត ដែលពោរពេញទៅដោយគុណតម្លៃ និងអត្ថប្រយោជន៍។ ហើយនេះក៏ជាឱកាសមួយ សម្រាប់ពួកយើងក្នុងការសម្តែងក្តីអំណរអរគុណដល់អតិថិជនយើង ដែលបានជ្រើសរើស និងតែងតែគាំទ្រផលិតផល Samsung រហូតមក»។
អ្នកអាចទាញយកកម្មវិធី mySamsung បានដោយប្រើស្មាតហ្វូន Samsung ដែលមានប្រព័ន្ធប្រតិបត្តិការជំនាន់ Android 4.3 ទ្បើងទៅ។ កម្មវិធី mySamsung អាចទាញយកបានដោយឥតគិតថ្លៃពី Google PlayTM ឬចូលទៅកាន់គេហទំព័រ www.mysamsung.com។ Google Play គឺជានិម្មិតសញ្ញារបស់ក្រុមហ៊ុន Google Inc៕