(ភ្នំពេញ)៖ សម្ដេចព្រះនរោត្តម មុនីនាថ សីហនុ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោកស្រី LI XIAOLIN សមាជិកអចិន្ដ្រៃយ៍ នៃគណៈកម្មការជាតិសន្និបាទប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានសមាគម ប្រជាជនចិន ដើម្បីមិត្តភាពជាមួយបណ្ដាប្រទេសបរទេស ចូលក្រាបបង្គំគាល់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងព្រះបរមរាជរាំង។
ក្នុងនោះគណៈប្រតិភូអមដំណើរលោកស្រី រួមមាន៖ លោក អ៉ីវ លាវ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអគ្គាធិការរងក្រសួងមហាផ្ទៃ និងលោកឧកញ៉ា អ៊ុក សុចិត្រ ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ហឺហ្វី។
លោកប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ហឺហ្វី បានថ្វាយតង្វាយអង្ករចំនួន១០០តោន ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្រាប់ព្រះអង្គប្រើប្រាស់ ជាព្រះរាជទានក្នុងព្រះរាជកិច្ចមនុស្សធម៌។
ក្រោយបញ្ចប់ការចូលក្រាបបង្គំគាល់ គណៈប្រតិភូសមាគម មិត្តភាព កម្ពុជា ចិន ហឺហ្វី បានសូមព្រះបរមរាជនុញ្ញាតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គ ទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ ក៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ដ្រទូទាំងប្រទេស ជានិច្ចនិរន្ដតរៀងទៅ៕