(ភ្នំពេញ)៖ កម្ពុជានឹងមានពន្ធនាគារដ៏ទំនើបមួយ សម្រាប់បម្រើដល់វិស័យពន្ធនាគារឲ្យស្របតាមបទដ្ឋាន និងនីតិវិធីនៃការគ្រប់គ្រងពន្ធនាគារសម្រាប់ជនជាប់ឃុំនៅក្នុមណ្ឌលអប់រំកែប្រែ អ្នកប្រើប្រាស់គ្រឿងញៀន និងថែទាំសុខភាព អគារអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន និងថែទាំសុខភាព សម្រាប់ផ្តល់សេវាកម្មជនជាប់ឃុំទាំងឡាយណា ដែលមានលទ្ធភាពបង់ថ្លៃ សេវាដោយស្ម័គចិត្តក្រោមរូបភាព សាងសង់អាជីវកម្ម (BOT) នៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលចូលរួមក្នុងកម្មវិធីនេះ បញ្ជាក់ថា ក្រសួងមហាផ្ទៃបានរួមដៃគ្នាជាមួយ ក្រុមហ៊ុនឯកជន បញ្ចុះបឋមសិលាដើម្បីសាងសង់ពន្ធនាគារ ដើម្បីវិនិយោគសាងសងអគារស្នាក់ឲ្យជនជាប់ឃុំ អគារសម្រាប់សេវាកម្មសុខាភិបាល ដែលរាប់បញ្ចូលទាំងសេវាផ្តាច់គ្រឿងញៀន អគារធ្វើសេវាកម្មផ្គត់ផ្គងសេវាកម្មអាហារ និងសម្ភារប្រើប្រាស់សម្រាប់ផ្តល់សេវាកម្ម ជនជាប់ឃុំទាំងឡាយណា ដែលមានលទ្ធភាពបង់ថ្លៃសេវាដោយស្ម័គចិត្ត ក្រោមរូបភាពសាងសង់អាវជីកម្មផ្ទេរ (BOT) នៅលើផ្ទៃដីចំនួន១ហិចតាកន្លះ ដែលមានទុនវិនិយោគប្រមាណ៤លានដុល្លារ។
លោករដ្ឋលេខាធិការ បានបន្ថែមថា «ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ របស់ក្រសួងមហាផ្ទៃ វិស័យពន្ធនាគារត្រូវបានធ្វើការអភិវឌ្ឍ ខាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ បានប្រែក្លាយមណ្ឌលអប់រំកែប្រែ ទូទាំងរាជធានី-ខេត្ត ត្រូវបានលើកកម្ពស់នឹងត្រូវបានធ្វើការកែលំអរ ឲ្យកាន់តែប្រសើ ដើម្បីលើកកម្ពស់មុខងារអប់រំកែប្រែរបស់មណ្ឌលអប់រំកែប្រែទី១ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រកំណែទម្រង់នៃការគ្រប់គ្រងពន្ធនាគារ រាជរដ្ឋាភិបាល នៃកម្ពុជាបានអនុញ្ញាត នូវគោលការណ៍ឲ្យវស័យឯកជនចូលរួមជាដៃគូក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងដំណើការគ្រប់គ្រងសេវាកម្ម នៅក្នុងពន្ធនាគាជាក់ស្តែងនៅថ្ងៃនេះ»។
លោក ប៉ាវ ហមផាន បានសំណូមពរដល់អ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់នៅក្នុងការអនុវត្តការសាងសង់គម្រោងនេះ ពីព្រោះថា ក្រៅពីការយកចិត្តទុកដាក់ពីរចនាបទសំណង់ឲ្យសមស្រប ទៅហ្នឹងវប្បធម៌ជាតិ យើងក៏ត្រូវយកចិត្តទុកដាក់ថា សំណង់នេះសម្រាប់បម្រើសេវា ដល់ជនជាប់ឃុំ ដូចនេះលក្ខណៈបទដ្ឋានបច្ចេកទេស នៃសំណង់ត្រូវតែសមស្របទៅតាមបទដ្ឋាន និងនីតិវិធីនៃការគ្រប់គ្រងរបស់ពន្ធនាគារ។
លោក ប៉ាវ ហមផាន បន្តយ៉ាងដូច្នេះថា «កម្ពុជាមានមោទនភាពណាស់ ដែលកម្ពុជាកំពុងតែដំណើការសំណង់ដ៏ទំនើបនេះ សម្រាប់ពន្ធនាគារ ប៉ុន្តែប្រសិនបើជាយើងមិនបានយកចិត្តទុកដាក់អំពីបទដ្ឋាននីតិវិធី នៃការគ្រប់គ្រងពន្ធនាគារទេនោះ ដល់ពេលដំណើការបម្រើសេវាកម្មវាអាច និងលេចចេញបញ្ហាអវិជ្ជមានខ្លះ ដូច្នេះដើម្បីជៀសវាងបញ្ហានេះ សូមឲ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសេវាជន ដែលត្រូវជាប់ឃុំ ប៉ុន្តែទទ្ទឹមនឹងនោះត្រូវតែអនុវត្តន៍ទៅតាមបទដ្ឋាននៃការគ្រប់គ្រងពន្ធនាគាផងដែរ»៕