សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន! ក្រសួងធនធានទឹកបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ នៅឆ្នាំនេះមានកម្រិតខ្ពស់ជាងឆ្នាំមុន អាចឡើងដល់៩,៨ម៉ែត្រ
09-05-2017 13:48
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នាវដូវវស្សាឆ្នាំនេះ មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ពោលអាចឡើងដល់៩,៨ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក បានឲ្យដឹងថា «យោងតាមការសង្កេត ពិនិត្យ ស្ថានភាពសីតុណ្ហភាព នៅលើមហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូងក្បែរអេក្វាទ័រ មានកម្រិតប្រហាក់ប្រហែលនឹងធម្យមច្រើនឆ្នាំ។ កត្តានេះនឹងធ្វើឲ្យ ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពល ENSO Neutral Conditon។ ភ្លៀងអាចនឹងមានកម្រិតពីមធ្យមទៅច្រើន ទាំងនៅក្នុងអាងទន្លេមេគង្គទាំងនៅក្នុងប្រទេសកម្ពុជា»។
សូមអានសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក ដូចខាងក្រោម៖