(កំពង់ស្ពឺ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឧដុង្គ ខេត្តកំពង់ស្ពឺដឹកនាំដោយលោក លី សុន ប្រធានក្រុមការងារ និងលោក អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន រួមទាំងក្រុមការងារជាច្រើន នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញចុះជួបសមាជិកបក្សប្រជាជនឃុំពាំងល្វា ស្រុកឧដុង្គ ដែលមានសមាជិកបក្សចូលរួមចំនួន៣៥៧នាក់។
លោក អ៊ុក កោសា បានលើកឡើងថា ថ្ងៃនេះក៏ដូចជាថ្ងៃមុន គណបក្សប្រជាជន តែងតែរស់នៅ តស៊ូ មើលថែ និងអភិវឌ្ឍន៍ជូនបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ហើយនិងទទួលយកការរិៈគន់ ទទួលយកការសុំណូមពរពីគ្រប់មជ្ឈដ្ឋានទាំងអស់តាមមូលដ្ឋានជាប្រចាំ។
លោក អ៊ុក កោសា បានបន្តថា សមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវតែអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះឲ្យចំគឺរូបសញ្ញាទេវតាបាចផ្កា។
លោក អ៊ុក កោសា បានប្រាប់ប្រជាពលរដ្ឋ សូមកុំឲ្យជឿលើពាក្យញុះញង់របស់បក្សផ្សេង ដែលតែងតែនិយាយពីកំហុស មិនដែលសសើរពីស្នាដៃរបស់រាជរដ្ឋាភិបាលម្តងណាឡើយ ហើយជាញឹកញាប់តែងភូតកុហកផ្កាប់មុខ បង្ខូចឈ្មោះគណបក្សប្រជាជនយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។
ចុងក្រោយ ក្រុមការងារបានឧបត្ថម្ភថវិកាសរុប២លានរៀល និងត្រីខ១២០០កំប៉ុងផងដែរដល់សមាជិកបក្ស៕