(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ដែលជាសប្តាហ៍ទី១នោះ មានអ្នកញៀនគ្រឿងញៀនចំនួន ៣៣១នាក់ បានទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋ និងមូលដ្ឋានសុខាភិបាលនានា ក្នុងនោះមានករណីថ្មី ២៩នាក់ និងករណីចាស់ ៣០២នាក់។
របាយការណ៍បានបន្តថា ក្នុងអ្នកញៀនថ្នាំទាំង៣៣១នាក់ខាងលើ មានអ្នកញៀនប្រភេទអំហ្វេតាមីនចំនួន ២៣៦នាក់, ញៀនប្រភេទអាភៀនចំនួន ៩៥នាក់។ ក្នុងនោះ មានបុរស៣១៩នាក់ និងស្រី១២នាក់។
ខាងក្រោមនេះ ជាតារាងស្ថិតិអ្នកញៀនគ្រឿងញៀន របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល៖