(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់អំពីការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៣០០មីល្លីម៉ែត្រ នៅខាងត្បូងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវលេខ១២០K (ផ្លូវទំនប់កប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
រដ្ឋាករទឹកបានឲ្យដឹងទៀតថា ការអនុវត្តការងារកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីម៉ោង ២១៖០០នាទីយប់ ដល់ម៉ោង ០៤៖០០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។
ជាមួយនឹងការផ្អាកនេះ រដ្ឋាករទឹកសូមកាតអាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ និងសូមត្រៀមបម្រុងទឹកសម្រាប់តម្រូវការប្រើប្រាស់៕