(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ បានបិទវគ្គបណ្តុះបណ្តាលក្រមសីធម៌ អាចារ្យខ្មែរ លើកទី២៤ និងចែកវិញ្ញាបនបត្រដល់សិក្ខាកាម ជាង១០០អង្គ/នាក់ មកពីគ្រប់រាជធានី-ខេត្ត។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា ពិធីបិទវគ្គនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ តំណាងលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម។
ពិធីនេះក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការក្រសួងធម្មការ និងសិក្ខាកាម ជាង១០០នាក់ ដែលមកពីគ្រប់រាជធានី-ខេត្ត ផងដែរ។