(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត និង លោក ពេជ្រ ប៊ុនសាយ រាយការណ៍ព័ត៌មានទាំងនេះ៖
*ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រទេសមហាអំណាចអាមេរិក និងកូរ៉េខាងជើង បោះចោលការបង្កាត់ភ្លើងសង្រ្កាម
២៖ ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាជាង ១៣លាន ៤សែនដុល្លារអាមេរិក ពីសប្បុរសជននានា សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌
៣៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទ លោក Macron ទទួលបានតំណែងប្រធានាធិបតីបារាំង និងរំពឹងថា ទំនាក់ទំនងកម្ពុជា-បារាំង នៅតែរឹងមាំ
៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនឲ្យមន្ទីរពេទ្យគន្ធបុប្ផាដួលរលំ បើទោះបីអវត្តមានលោកវេជ្ជបណ្ឌិត Beat Richner
៥៖ អ្នកឧកញ៉ា ហុង ពីវ បន្តឈរលំដាប់លេខ១ ក្នុងការបរិច្ចាគថវិកាជាង១.២លានដុល្លារ ដល់កាកបាទក្រហមកម្ពុជា ឆ្នាំ២០១៧ ខណៈលេខ២ ក្រុមហ៊ុន NAGA World ឧបត្ថម្ភ ១លានដុល្លារ
៦៖ ប្រមុខរាជរដ្ឋាភិបាល ថ្លែងថា សូមកុំឲ្យបង្កជាសង្រ្គាមក្នុងប្រទេស, បើសិនប្រទេសមានសង្រ្គាមហើយ សូម្បីតែជីវិតរបស់យើងក៏មិនគង់វង្ស
៧៖ ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺផ្តាសាយធំ ខណៈរដូវភ្លៀងចូលមកដល់
៨៖ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា កំណត់យកថ្ងៃទី១២ ខែឧសភា បើកកិច្ចប្រជុំរកដំណោះស្រាយអគារប៊ូឌីញ «ស» ម្ដងទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហា
៩៖ រថយន្ដក្រុងក្រុមហ៊ុន វីរៈប៊ុនថាំ ក្រឡាប់បណ្តាលឲ្យ ជនបរទេស៧នាក់ រងរបួសធ្ងន់ស្រាល នៅក្រុងប៉ោយប៉ែត
១០៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អ្នកជូនពរ និងផ្ញើសារដល់អ្នករិះគន់សម្ដេចក្នុងពេលសម្ដេចសម្រាកព្យាបាលជំងឺនៅសិង្ហបុរី
*ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ទៀតហើយ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងព្រួយបារម្ភជាខ្លាំង!
២៖ ទីបំផុតលោក Macron យកឈ្នះលោកស្រី Marine Le Pen, លទ្ធផលសំឡេងគាំទ្រចំនួន៦៦.០៦% ៣៣.៩៤%
៣៖ ផ្ទុះការតវ៉ាដ៏កក្រើក ប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅបារាំង ដែលលោក Macron ជាអ្នកឈ្នះ!
៤៖ មេដឹកនាំចិន អាមេរិក អង់គ្លេស អាល្លឺម៉ង់ និងបណ្តាប្រទេសនានាជុំវិញពិភពលោក ចូលរួមអបអរជ័យជម្នះ លោក Macron ជាប្រធានាធិបតីបារាំងថ្មី!
៥៖ កូរ៉េខាងជើង អំពាវនាវឲ្យបញ្ចប់ការប្រឈមមុខដាក់គ្នារវាងកូរ៉េទាំងពីរ ខណៈការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ផ្តល់សញ្ញាវិជ្ជមាន!៕