(បាងកក)៖ កិច្ចប្រជុំកំពូល Global Summit លើកទី១៧ របស់ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ដែលជាព្រឹត្តិការណ៍វិស័យឯកជនកម្រិតសកល ដ៏សំខាន់បំផុត ប្រចាំឆ្នាំ២០១៧ ស្ដីពីការអភិវឌ្ឍចីរភាពទេសចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាថ្មីៗនេះ ហើយ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប បានក្លាយជាម្ចាស់ឧបត្ថម្ភដ៏សំខាន់មួយដល់កិច្ចប្រជុំនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន AirAsia ។

ជារៀងរាល់ឆ្នាំក្រុមប្រឹក្សា WTTC សហការជាមួយក្រុមហ៊ុន Oxford Economics បានបញ្ចេញនូវរបាយការណ៍សំខាន់ បំផុតស្ដីពី ផលប៉ះពាល់សេដ្ឋកិច្ច ដែលផ្ដោតលើ ផលប្រយោជន៍សេដ្ឋកិច្ច សង្គមមកពីការធ្វើដំណើរ និងទេសចរណ៍ ទាំងកម្រិតសកលតំបន់និងប្រទេស។ ឆ្នាំនេះរបាយការណ៍បង្ហាញទិន្នន័យចែកចេញ២៥តំបន់ និងមានចំនួន ១៨៥ប្រទេស។ ការធ្វើដំណើរនិងទេសចរណ៍ ជាគន្លឹះសំខាន់មួយក្នុងការទាក់ទាញ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាសកល។ វិស័យនេះបានចូលរួមចំណែកប្រមាណ ៧,៦ ទ្រីលានដុល្លារអាមេរិកឬស្មើហ្នឹង ១០,២%នៃ GDP សកលលោកទាំងដោយផ្ទាល់ និងប្រយោលនិងរួមទាំងផលប៉ះពាល់ ក៏ត្រូវបានចាត់ចូលដែរ។ វិស័យទេសចរណ៍ និងការធ្វើដំណើរ បានចូលរួមចំណែក ៨២,៥លានដុល្លារដល់ GDP របស់ថៃដែលស្មើហ្នឹង ២០,៦% នៃGDP សរុបក្នុងឆ្នាំ២០១៦។ បន្ថែមពីនេះវិស័យនេះ ក៏បានជួយដល់ ការបង្កើតការងារជាង ១៥%នៃចំនួនការងារសរុបស្មើហ្នឹង ៥,៧ លានការងារ។

ប្រធានអភិបាល និងជានាយកប្រតិបត្តិក្រុមប្រឹក្សា WTTC លោក David Scowsill និយាយថា៖ «ប្រទេសថៃជាគោលដៅទេសចរណ៍នាំមុខមួយ ក្នុងពិភពលោកហើយខ្ញុំ មានការរីករាយដោយឃើញថាប្រទេសនេះមានក្នុងបញ្ជីនាឆ្នាំបន្តបន្ទាប់ស្ដីពីកំណើតខ្លាំងវិស័យធ្វើដំណើរនិងទេសចរណ៍។ រដ្ឋាភិបាលថៃ ទទួលស្គាល់នូវកម្រិតសំខាន់ នៃវិស័យនេះ ហើយទទួលការយកចិត្តទុកដាក់ដោយគោរព ក្នុងការវិនិយោគវិស័យនេះផងដែរ។ នៅពេលវិស័យនេះបន្តរីកលូតលាស់ វាពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់រដ្ឋាភិបាលក្នុងការនាំទៅរកតាមលំនាំកម្មវិធី ចីរភាពដូចបានគូសបញ្ជាក់នៅក្នុងផែនការ អភិវឌ្ឍន៍ទេសចរណ៍ថ្នាក់ជាតិ (២០១៧ ដល់ ២០២១) ដើម្បីប្រាកដថា វាមានសុវត្ថិភាពដល់ទ្រព្យសម្បត្តិ ទាំងធម្មជាតិនិងវប្បធម៌នៃវិស័យនេះ។ យើងសម្លឹងស្វែងរកយ៉ាងខ្លាំង ដើម្បីពង្រីកកម្លាំងវិស័យទេសចរណ៍ថៃ នៅកិច្ចប្រជុំកំពូលរបស់យើង ដែលនឹងប្រព្រឹត្តទៅក្នុងក្រុងបាងកកនៅខែក្រោយចាបពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមេសា។

លោកស្រី Kobkarn Wattanavrangkul រដ្ឋមន្ត្រីទេសចរណ៍និងកីឡាប្រទេសថៃ បានថ្លែងថា វាជាគោលដៅសំខាន់មួយ ត្រូវបានគូសបញ្ជាក់ ក៏ជាគោលនយោបាយ ដែលរដ្ឋាភិបាលកំពុងសម្រេចឱ្យបាន។ ពេលនេះអ្នកធ្វើដំណើរអាចសង្ឃឹមពីដំណើរការរលូនជាងមុន និងបង្កភាពងាយស្រួលជាងមុនក្នុងពេលការធ្វើដំណើរ របស់ពួកគេ មកកាន់អាស៊ានហើយរដ្ឋាភិបាល ក៏អាចរំពឹងដែរថា ការរីកចម្រើននេះ មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់វិស័យទេសចរណ៍។

លោក Tony Fernandes ប្រធានក្រុមនាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia ត្រូវបានអញ្ជើញចូលរួមធ្វើជាវាគ្មិន នៅក្នុងកិច្ចប្រជុំនេះ ហើយលោកបានចែករំលែកនូវទស្សនៈរបស់ខ្លួនអំពី «ភាពជាអ្នកដឹកនាំចំពោះការទទួលខុសត្រូវ និងការបំពេញឆ្លើយតប» ក្នុងនោះលោកក៏បានចែករំលែកបន្ថែមអំពីគំនិត របស់គាត់ទៅលើឧស្សាហកម្មអាកាសចរណ៍ សព្វថ្ងៃហើយលោកក៏គាំទ្រអំពីគោលការណ៍បើកចំហរបស់អាស៊ានផងដែរ។

លោកបានថ្លែងថា «នេះជាវិថីដ៏វែងឆ្ងាយក្នុងការឈានទៅដល់ការ ទទួលយកនូវការបើកចំហជើងមេឃពេញ ទាំងមូលសម្រាប់ផ្លូវអាកាសអាស៊ានហើយរដ្ឋាភិបាលជាច្រើននៅស្ទាក់ស្ទើរក្នុងការចូលរួមពង្រីកជើងមេឃរបស់ខ្លួន។ យើងខ្ញុំជឿជាក់ថានឹងមានចលនាវិជ្ជមាននាពេលអនាគតដ៏ខ្លី និងមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះអាស៊ានមួយ ដែលស្ថិតទិសដៅ ត្រឹមត្រូវក្នុងដំណើររបស់ខ្លួនអំពីការអភិវឌ្ឍន៍ ទេសចរណ៍ភ្ជាប់ទំនាក់ទំនងតំបន់ក៏ដូចជា តំបន់ផ្សេងទៀតក្នុងពិភពលោក។ »

លោក Fernandes ថ្លែងថា «វានឹងមិនគ្រាន់តែជាការពង្រីកការតភ្ជាប់ ទៅកាន់ក្រុងសំខាន់ៗឬរាជ/រដ្ឋធានីប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបើកផ្លូវ អាកាសថ្មីផងដែរ សម្រាប់ទៅកាន់ក្រុងតូចៗជាង និងចំណតគោលដៅថ្មី នៅតាមបណ្ដាប្រទេសនីមួយៗ ដើម្បីបង្កើតទំនាក់ទំនង ក្នុងតំបន់នោះ។ ក្នុងពេលនេះដែរ ក្រុមហ៊ុននៅតែកំពុងព្យាយាម បំពាក់បច្ចេកវិទ្យាថ្មីដើម្បីកាត់បន្ថយនូវតម្លៃសំបុត្រជូនអ្នកធ្វើដំណើរ។ក្នុងពេលនេះដែរក្រុមហ៊ុននៅតែកំពុងព្យាយាមបំពាក់ បច្ចេកវិទ្យាថ្មីដើម្បីកាត់បន្ថយនូវតម្លៃសំបុត្រជូនអ្នកធ្វើដំណើរ៕