(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងគយចល័តបានបើកប្រតិបត្តិការ ចាប់រថយន្តទំនើបៗ អត់ពន្ធ៨គ្រឿង នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នេះបើយោងតាមលោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
លោក ព្រាប ការ៉ាត់ បានបញ្ជាក់ថា ការចុះចាប់នេះធ្វើតាមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។
សម្រាប់ព័ត៌មានលម្អិតនៃរថយន្តប្រើប្រាស់ស្លាកលេខក្លែងក្លាយនេះ នឹងបន្តចេញផ្សាយទៀត៕