(ភ្នំពេញ)៖ អគារអប់រំកែប្រែអ្នកប្រើប្រាស់ថ្នាំញៀន និងអគារថែទាំងសុខភាព សម្រាប់ផ្ដល់សេវាកម្មដល់ជនជាប់ឃុំ ដែលមានលទ្ធភាព បង់ថ្លៃសេវាដោយស្ម័គ្រចិត្ត ក្រោមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) នៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) នឹងបញ្ចុះបឋមសិលា សាងសង់ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ។
ពិធីដែលនឹងប្រព្រឹត្តទៅនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលផែនពន្ធនាគារ និងមានការចូលរួម ពីលោក ចាន់ គីមសេង អគ្គនាយកពន្ធនាគារ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា អគារអប់រំកែប្រែអ្នកប្រើប្រាស់ថ្នាំញៀននេះ គឺជាអគារដែលជាគម្រោងវិនិយោគលើកទី១ នៅប្រទេសកម្ពុជា៕