(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ​ចុះពិនិត្យការសាងសង់ មណ្ឌលរដ្ឋបាលមន្ទីរខេត្ត ដើម្បីរៀបចំឲ្យមន្រ្តីរបស់មន្ទីរ ជុំវិញខេត្ត ចូលធ្វើការរនៅកន្លែងថ្មីនេះ ជាមួយគ្នានោះដែរមន្ទីរ មួយចំនួនបានចូលរៀបចំជាបណ្តើរៗហើយដែរ។

​លោកអភិបាលខេត្តសៀមរាប បានឲ្យដឹងថា មណ្ឌលរដ្ឋបាលមន្ទីរខេត្ត នឹងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប តំណាង​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា៕