(ភ្នំពេញ)៖ លោក Kidflomatic គឺជាតារាចម្រៀង​អន្តរជាតិល្បីល្បាញម្នាក់ នៅ​សហរដ្ឋអាមេរិក ដែលមានដើមកំណើតជាខ្មែរ។ ​លោកកំពុងតែបង្ហាញវត្តមាន ចូលខ្លួនមកក្នុង ផលិតកម្ម​ រ៉ក់ ដើម្បីចែករំលែក​ នូវបទចម្រៀងថ្មីៗជូន បងប្អូនប្រិយមិត្ត ទាំងអស់គ្នា​បានស្តាប់កម្សាន្ត ជាពិសេសដើម្បីបម្រើអារម្មណ៍ដល់បងប្អូន យុវវ័យ នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះលោក Kidflomatic ​បានចេញនូវបទថ្មី​ ច្រៀង​ជាភាសាខ្មែរ​លើកទី១របស់ លោកនូវផលិតកម្ម Rock Music ។ បទចម្រៀងថ្មីមួយបទនេះមានចំណងជើងថា «នឹក» ជាបទថ្មីទាំងភ្លេង នឹងទំនុក​ច្រៀង គឺថ្មីទាំងអស់​ដោយអត្ថន័យ នៃបទចម្រៀងនេះ បានបង្ហាញឲ្យប្រិយមិត្តអ្នកស្តាប់ មានអារម្មណ៍ថា ដូចជានឹក​​មនុស្ស ម្នាក់ដែលយើង​​ធ្លាប់​ស្គាល់គ្នា និងធ្លាប់សាង​អនុស្សាវរីយ៍ជាមួយ​គ្នា ជាយូរមកហើយ ប៉ុន្តែបែរជាមិនបាន​នៅជួបជុំ​ក្បែរគ្នាទៅវិញ។

អត្ថន័យទាំងអស់នេះ មាន​នៅក្នុងបទចម្រៀង ដែលមានចំណងជើងថា «នឹក» របស់​លោក Kidflomatic។ ដូចច្នេះសូមស្ដាប់កម្សាន្ត ទាំងអស់គ្នា៖

]