(ភ្នំពេញ)៖ ដោយសារតែប្រទេសកម្ពុជា កំពុងតែបន្តពង្រីកនូវសក្កានុពលសេដ្ឋកិច្ច ជាច្រើនឆ្នំា ដែលទំាងនេះធ្វើឲ្យចំនួន នៃអាជីវកម្មខ្នាតតូច និងមធ្យមក៏មានការកើនឡើង គួរឲ្យកត់សម្គាល់ ពីមួយឆ្នំាទៅមួយឆ្នំា។ ជាមួយគ្នានេះ ដើម្បីបម្រើតម្រូវការរបស់អតិថិជន សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ធនាគារឯកទេសវីង បានដាក់ដំណើរការជាផ្លូវការនូវ សេវាកម្មពេញលេញថ្មីរបស់ខ្លួន ដែលមានតម្លៃសមរម្យ ងាយស្រួល និងមានសុវត្ថិភាព។
កម្មវិធីនេះ ត្រូវបានចូលរូមដោយ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីង ក៏ដូចជាវាគ្មិនល្បីៗ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
សេវាកម្ម វីងអាជីវកម្ម គឺជាសេវាកម្មដែលថ្មី និងដំបូងគេបំផុត ក្នុងការទូទាត់អាជីវកម្ម ដើម្បីផ្តល់ជូននូវប្រតិបត្តិការអាជីវកម្ម ដែលងាយស្រួលក្នុងប្រទេសកម្ពុជា ដែលបន្ថែមពីលើសេវាផ្សេងៗទៀតរបស់វីង។
ដើម្បីឲ្យអតិថិជន មានភាពងាយស្រួល និងភាពល្អប្រសើរលើប្រតិបត្តិការ អាជីវកម្មខ្នាតតូច និងមធ្យមក្នុងរប្រទេសកម្ពុជា។ វីងតែងតែផ្តល់ជូននូវសេវាកម្មថ្មីៗ ដែលងាយស្រួល និងមានសុវត្ថិភាព ដោយម្ចាស់អាជីវកម្ម អាចធ្វើការទូទាត់អាជីវកម្ម តាមរយៈទូរស័ព្ទដៃ ដោយចុច *989# ឬប្រើប្រាស់កម្មវិធីស្មាតហ្វូនរបស់វីង គ្រប់ពេលវេលាគ្រប់ទីកន្លែង។
សេវាកម្ម វីងអាជីវកម្ម មានផ្តល់ជូននូវសេវាកម្មមួយចំនួន ដែលទាក់ទងទៅនឹងការប្រមូលុយ អាជីវកម្មខ្នាតតូច និងមធ្យម ដូចជា ប្រមូលលុយអតិថិជន តាមសេវាទូទាត់អាជីវកម្ម (Business Payment) សេវាទូទាត់ ដោយស្វ័យប្រវត្តិ (Direct Debit) សេវាគណនីចម្បង និងអនុ (main and sub Wing account) និងសេវាបើកប្រាក់បៀវត្ស។
យោងតាមប្រសាសន៍ របស់លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីង បានឲ្យដឹងថា «សេវាកម្មនេះ នឹងជម្រុញឲ្យម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ប្រើប្រាស់សេវាកម្ម វីងអាជីវកម្ម ជាពិសេសម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអាចចំណេញនូវអត្ថប្រយោជន៍ ជាច្រើនដូចជាងាយស្រួលជាមួយការធ្វើ ប្រតិបត្តិការតាមគណនីវីង និងភ្នាក់ងារវីង គ្រប់ទីកន្លែង គ្រប់ពេលវេលា តម្លៃសេវាសមរម្យ និងអាចទាញយករបាយការណ៍ របស់ខ្លួនផងដែរ!»។
អតិថិជនដែលចាប់អារម្មណ៍ មានបំណងប្រើសេវាកម្ម វីងអាជីវកម្ម លោកអ្នកអាចធ្វើរការទំនាក់ទំនង មកកាន់សេវាអតិថិជន របស់វីងតាមរយៈ ០១២ ៩៩៩ ៤៨៩ ឬបុគ្គលិករបស់វីង អាជីវកម្ម ០១២ ៨៤២៩៤០/០១១ ៩៧០ ៦១៣។
គួរបញ្ជាក់ថា ធនាគារឯកទេសវីង គឺជាសេវាវេរប្រាក់តាមទូរស័ព្ទ ដៃឈានមុខគេក្នុងប្រទេសកម្ពុជា ដោយមានផ្តល់ជូននូវសេវាកម្ម ជាច្រើនដូចជា វេរលុយ បញ្ចូលលុយទូរស័ព្ទ ទូទាត់វិក្កយបត្រ និងសេវាផ្សេងៗជាច្រើនទៀត៕