(ភ្នំពេញ)៖ ទូរទស្សន៍ QLED TV 2017 របស់ក្រុមហ៊ុនសាមសុង ថ្មីៗកន្លងទៅនេះ បានទទួលវិញ្ញាបនបត្រ បញ្ជាក់ពីការធ្វើតេស្ត និងសមាគមវិញ្ញាបនប័ត្រលំដាប់ថ្នាក់ ពិភពលោក Verband Deutscher Elektrotechniker (VDE) ចំពោះសមត្ថភាពក្នុងការ បញ្ចេញ «កម្រិតពណ៌បានភ្លឺច្បាស់១០០%»។ នេះគឺជាលើកដំបូង សម្រាប់ក្រុមហ៊ុនផលិតទូរទស្សន៍ពិភពលោក និងបង្ហាញថា កម្រិតពណ៌ (Color Volume) នេះនឹងក្លាយជាវិធីសាស្រ្តល្អដាច់គេ សម្រាប់វាស់កម្រិតភាពច្បាស់នៃពណ៌ និងគុណភាពរូបភាព លើអេក្រង់ទូរទស្សន៍។
Color Volume គឺជាការវាស់កម្រិតពណ៌ប្រភេទ 3D ថា តើអេក្រង់អាចបង្ហាញពណ៌ត្រឹមត្រូវ ទៅនឹងកម្រិតពន្លឺបានច្បាស់ប៉ុណ្ណា។ ប៉ុន្តែ ហេតុអ្វីបានជាចាំបាច់ ត្រូវមានការវាស់កម្រិតផ្សេងមួយទៀត ជំនួសឲ្យស្តង់ដាពណ៌ពីមុន ដើម្បីអ្វី?
អស់រយៈពេលជាច្រើនឆ្នាំ គម្លាតរវាងទូរទស្សន៍ ដែលមានកម្រិតពណ៌ភ្លឺច្បាស់ទាបបំផុត និងខ្ពស់បំផុត មិនមានភាពខុសគ្នាខ្លាំងនោះទេ។ ប៉ុន្តែថ្មីៗនេះ បច្ចេកវិទ្យាអេក្រង់ មានលក្ខណៈប្រសើរទ្បើង ដើម្បីធ្វើឲ្យកម្រិតពន្លឺខ្លាំងជាងមុន ហើយមានកម្រិតច្រោះគុណភាពរូប ជាច្រើនបន្ថែមទៀត រវាងភាពងងឹតខ្លាំង និងភ្លឺខ្លាំង ដើម្បីបង្ហាញឲ្យរូបភាពកាន់តែច្បាស់ មិនថាកម្រិតពន្លឺងងឹត ឬភ្លឺប៉ុណ្ណានោះទេ។
ចំនួនគ្រាប់ពណ៌ ដែលអេក្រង់អាចបង្ហាញ ក៏ត្រូវបានបន្ថែមច្រើនជាងមុនផងដែរ ដូច្នេះហើយទើបរូបភាព ដែលបង្ហាញមានកម្រិតភាពច្បាស់ខ្ពស់ជាងមុន ដូចមើលនៅនឹងភ្នែកក្នុងកន្លែង ជាក់ស្តែងផងដែរ។ បច្ចេកវិទ្យាដ៏ថ្មីនេះ ត្រូវបានគេហៅថា High Dynamic Range (HDR) ដែលពីមុនមកមានឈ្មោះថា Standard Dynamic Range (SDR)។ ដូច្នេះហើយ ចាប់តាំងពីវត្តមានទូរទស្សន៍ HDR ដំបូងគេ ពីក្រុមហ៊ុនសាមសុងបានបង្ហាញខ្លួន ក្នុងឆ្នាំ ២០១៥ HDRបានធ្វើឲ្យទូរទស្សន៍ មានរូបភាពកាន់តែច្បាស់ ដូចស្ថិតនៅក្នុងទិដ្ឋភាពផ្ទាល់។
រហូតមកដល់ពេលនេះ កម្រិតពណ៌លើផ្ទៃអេក្រង់ អាចវាស់បានតាមរយៈគ្រាប់ពណ៌សរុប (Color Gamut) ដែលជាការវាស់បែបសំប៉ែត 2D ដើម្បីឲ្យដឹងថា តើពណ៌ច្រើនប៉ុណ្ណា ដែលប្រស្រីភ្នែកមនុស្សអាចចាប់យកបាន។ កម្រិតពន្លឺមិនត្រូវបានរួមបញ្ចូល ក្នុងការវាស់កម្រិតពណ៌នោះទេ រហូតមកដល់បច្ចុប្បន្ននេះ ដោយសារតែអេក្រង់ ភាគច្រើនមានលក្ខណៈស្រដៀងគ្នា។ ឥឡូវនេះជាមួយ HDR កម្រិតពន្លឺអាចបង្កើនភ្លឺជាង SDR ១០ដង ហើយសម្រាប់ទូរទស្សន៍ សាមសុង QLED វិញ គឺភ្លឺខ្លាំងជាងមុនចាប់ពី ១៥ ដល់ ២០ ដង។ កម្រិតពន្លឺទាំងនេះ មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់សមត្ថភាពបញ្ចេញពណ៌ ឲ្យបានដិតច្បាស់។
សារៈសំខាន់ នៃកម្រិតពណ៌ (Color Volume) ដោយបន្ថែមពន្លឺ ទៅលើផ្ទៃទី៣នៃគ្រាប់ពណ៌ 2D នីមួយៗ ឥទ្បូវនេះវាមិនត្រឹមតែ អាចធ្វើឲ្យអេក្រង់បញ្ចេញពណ៌ បានច្រើននោះទេ ថែមទាំងអាចបង្ហាញបានដិតច្បាស់ មិនថាកម្រិតពន្លឺទាប ឬខ្ពស់ប៉ុណ្ណានោះទេ។ ការបញ្ចេញពណ៌ 3D នេះ ដែលត្រូវបានគេហៅថា កម្រិតពណ៌ Color Volume ដែលបង្ហាញពណ៌ បានភ្លឹច្បាស់មិនថា កម្រិតពន្លឺណានោះទេ។
ការបញ្ជាក់ភាពជោគជ័យ សម្រាប់ទូរទស្សន៍សាមសុង QLED ដែលមានកម្រិតពណ៌ Color Volume ១០០% នេះមានន័យថា វាមិនដូចអេក្រង់ផ្សេងនោះទេ ដោយសារវាអាចបង្ហាញពណ៌ ប្រភេទ DCI-P3 បានយ៉ាងច្បាស់ល្អ នៅកម្រិតពន្លឺទាំងអស់ ទោះបីជាបើកពន្លឺភ្លឺខ្ពស់ជាងគេ ក៏ដោយ៕