(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង រួមជាមួយលោកស្រី និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានចុះបើកការដ្ឋានសាងសង់អណ្តូងទឹកស្អាតមួយ នៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋ កាលពីពេលកន្លងទៅ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ។
អណ្ដូងទឹកថ្មីនេះ ដំណើរការឡើងតាមបច្ចេកទេសខ្ពស់ ដែលជាជំនួយរបស់ក្រុមហ៊ុន China Natioal Nuclear Corporation (CNNC) ចាប់ផ្តើមសាងសង់ហើយ ដើម្បីផ្ដល់ជាប្រយោជន៍ជូនឲ្យប្រជាពលរដ្ឋប្រើប្រាស់តាមតំរូវការរស់នៅប្រចាំថ្ងៃ ដែលផលិតទឹកចេញមក អាចបរិភោគបានដោយមិនបាច់ចម្អិន ប្រើប្រាសតាមលក្ខណៈបច្ចេកវិទ្យាទំនើប។
លោកតំណាងរាស្រ្ត ស សុខា និងលោកអភិបាលខេត្ត ជា សុមេធី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធផលថ្មីនេះ ឲ្យនៅគង់វង់ប្រើប្រាស់បានយូរអង្វែង៕