(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសជ្រើសរើសសិស្ស-និស្សិត ដែលមានបំណងចង់ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៧ ចំនួន១៥នាក់ ដើម្បីបម្រើការងារនៅតាមស្រុកចំនួន៦ នៃខេត្តកោះកុង។
រដ្ឋបាលស្រុកទាំង៦ ដែលត្រូវការមន្រ្តីរាជការចូលបម្រើការងារនោះ រួមមាន៖ ស្រុកបទុមសាគរចំនួន ២នាក់, ស្រុកស្រែអំបិលចំនួន ២នាក់, ស្រុកមណ្ឌលសីមាចំនួន ២នាក់, ស្រុកគិរីសាគរចំនួន ៤នាក់, ស្រុកកោះកុងចំនួន ២នាក់, ស្រុកថ្មបាំងចំនួន ៣នាក់។
បេក្ខជនដែលមានបំណងចង់ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល ដូចមានជម្រាបជូនខាងលើ ត្រូវទៅដាក់ពាក្យសុំចុះឈ្មោះ ដើម្បីចូលរួមប្រឡងប្រជែង នៅទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃដំណឹងនេះរហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ជាកំណត់។
សម្រាប់ព័ត៌មានផ្សេងៗទៀត សូមអញ្ជើញទាក់ទងផ្ទាល់នៅទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលខេត្តកោះកុង និងស្រុកពាក់ព័ន្ធ៕