(កំពង់ស្ពឺ)៖ លោក នរ រនតៈវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការសាសនា នៅថ្ងៃទី៨ ខែឩសភា ឆ្នាំ២០១៧នេះ បានចុះសំណេះសំណាល ជាមួយក្រុមយុវជនបក្ស ប្រជាជនក្នុងឃុំវល្លិ៍សទាំង២៣ ភូមិ រួមជាមួយប្រជាការពារ ភ្នាក់ងារសង្កេតការណ៍ តាមមណ្ឌលដើម្បីធ្វើសកម្មភាពពេលបោះឆ្នោតនាពេលខាងមុខ។

លោក នរ រនតៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ បានលើកឡើងថា ក្នុងនាមជាក្រុយុវជនបក្ស និងប្រជាការពារភូមិត្រូវ ខិតខំយកចិត្តទុកដាក់ដល់សន្តិសុខ ក្នុងមូលដ្ឋានដើម្បីផ្តល់សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ។ លោករដ្ឋលេខាធិការ បន្តថា កាលណា ពលរដ្ឋមានសុខសុវត្តិភាពហើយ ការអវិឌ្ឍន៏តាមមូលដ្ឋាននិងកើតមាន ទន្ទឹមមានការអភិវឌ្ឍន៍ ប្រទេសជាតិ ក៏មាន ភាពរីកចម្រើនគ្រប់វិស័យ និង ថែរក្សាសុវត្តិភាពជូនពលរដ្ឋធ្វើឡើងដោយមិនប្រកាន់បក្ស ដោយមិនប្រកាន់ និន្នាការ នយោបាយឡើយ។

បន្ទាប់មក បានមកជួប ជាមួយកម្លាំងប្រជាការពារបួនភូមិនៅឃុំវល្លិស លោករដ្ឋលេខាធិការបានឧបត្ថជូនសម្លៀកបំពាក់ ម្នាក់ៗ មួយកម្លេនិងថវិកា ២ម៉ឺនរៀល។ក្រុមយុវជនម្នាក់ៗជូន អាវមួកបក្សនិងថវិកាផងដែរ និងបានឧបត្ថជួយដល់ សាលាបុណ្បភូមិព្រៃទួល នូវថវិកា ១,២០០,០០០រៀលផងដែរ៕