Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្នាំនេះកាកបាទក្រហមកម្ពុជា ទទួលបាន​ថវិកា​​ពីសប្បុរ​សជន​នានា​សរុប​ចំនួនជាង ១៣លាន​៤សែន​ដុល្លារ​សហរដ្ឋអាមេរិក

08-05-2017 11:04

(ភ្នំពេញ)៖ ​នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកាពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា។

សម្រាប់ឆ្នាំ២០១៧នេះកាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបពីសប្បុរសជននានាសរុបចំនួន​ ១៣,៤១០,២៨០ដុល្លារសហរដ្ឋអាមេរិក៕