(ព្រះវិហារ)៖ ពិធីប្រកាសផ្លូវប្តូរតែងតាំង ស្នងការនគរបាលខេត្តព្រះវិហារថ្មី នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ខាងមុខ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
មន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះថា លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការរងនគរបាលខេត្តក្រចេះ ទទួលផែនធនធានមនុស្ស នឹងត្រូវប្រកាសតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ ស៊ី គិរី ស្នងការខេត្តព្រះវិហារបច្ចុប្បន្ន ដែលត្រូវដាក់ឲ្យចូលនិវត្តន៍។
ជាមួយគ្នានេះលោក យិន ចំណាន ក៏បានប្រាប់ថា លោកពិត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តព្រះវិហារពិតមែន ដែលធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ខាងមុខនេះ៕
ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ ស៊ី គិរី ដែលត្រូវចូលនិវត្តន៍ (រូបកណ្តាល)
លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ដែលត្រូវតែងតាំងជាស្នងការនគរបាលខេត្តព្រះវិហារថ្មី