(ភ្នំពេញ)​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅព្រឹកថ្ងៃទី​ ៨​ ខែឧសភា​ ឆ្នាំ២០១៧​ នេះ​ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា​ ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមថ្លៃថ្លាចំនួន​ ១០,០០០ដុល្លារ​ (មួយម៉ឺនដុល្លារអាមេរិក)​ ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធមីទ្ទិងថ្នាក់ជាតិ​អបអរខួបទី​ ១៥៤​ ទិវាពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ​២០១៧​ សម្រាប់ជាប្រយោជន៍​ជួយ​ដល់ប្រជារាស្ត្រក្រីក្រ​ ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ​ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះ ជាសារលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖